កម្ពុជា-ចិន បង្កើនទំហំកសិ-ពាណិជ្ជកម្ម លើកសិផល សក្តានុពលកម្ពុជា ទៅកាន់ទីផ្សារចិន

ភ្នំពេញ ៖ កម្ពុជា-ចិន បានរំលេចអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការតាមរយៈវិស័យពាណិជ្ជកម្ម ការវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធ ពិសេសបង្កើនទំហំកសិ-ពាណិជ្ជកម្ម លើកសិផលសក្តានុពលកម្ពុជា ទៅកាន់ទីផ្សារចិន។

នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបលោកស្រី Zhong Jie អគ្គទីប្រឹក្សាទទួលបន្ទុកសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា ត្រូវបញ្ចប់អាណត្តិបេសកកម្មការទូត ដើម្បីសម្តែងការគួរសម និងជម្រាបលា និងស្វាគមន៍លោក Xue Dong ទើបត្រូវបានតែងតាំង ជាអគ្គទីប្រឹក្សាថ្មី នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នាឱកាសនៃជំនួប ភាគីកម្ពុជា-ចិន បានរំលេចអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការតាមរយៈវិស័យពាណិជ្ជកម្ម ការវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការបង្កើនទំហំកសិ-ពាណិជ្ជកម្ម លើកសិផលសក្តានុពលកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ការអភិវឌ្ឍន៍ធនធានមនុស្ស និងសមិទ្ធផលក្នុងការចូលរួមកសាង មន្ទីរពិសោធន៍ជាតិសិត្បូ ដែលបម្រើឱ្យផលប្រយោជន៍ជាច្រើនក្នុងវិស័យកសិកម្ម។

ជាមួយគ្នានេះដែរ លោក Xue Dong បានសម្តែង នូវសេចក្តីសោមនស្សរីករាយ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការបន្តជំរុញកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច កសិ-ពាណិជ្ជកម្ម ការជំរុញ ការវិនិយោគលើវិស័យ កសិកម្មរវាងប្រទេសទាំងពីរ ព្រមទាំងបន្តសហការយ៉ាង ជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីសម្រេចបាននូវលទ្ធផលកាន់តែប្រសើរឡើងថែមទៀត និងផ្តល់ផលចំណេញ សម្រាប់ប្រជាជាតិទាំងពីរ៕







Powered by Blogger.