វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ ថាកងកម្លាំងអាមេរិកបាញ់ពន្លិចនាវាចម្បាំង៩គ្រឿង និងកម្ទេច ទីស្នាក់ការកងទ័ពជើងទឹករបស់អ៊ីរ៉ង់។
លោក ត្រាំ នៅក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម
Truth
Social បានសរសេរថា «ខ្ញុំទើបតែទទួលបានព័ត៌មានថាយើងបានបំផ្លាញ
និងពន្លិចនាវាចម្បាំង៩គ្រឿងរបស់ អ៊ីរ៉ង់...នៅក្នុងការវាយប្រហារផ្សេងមួយទៀត
យើងបានកម្ទេចទីស្នាក់ការកងទ័ពជើងទឹករបស់ពួកគេមួយផ្នែកធំ»។
កាលពីថ្ងៃអាទិត្យកាលពីថ្ងៃអាទិត្យ លោក ត្រាំ
បានប្រាប់ទូរទស្សន៍ Fox News ថាមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់
៤៨នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អាមេរិក និងអ៊ីស្រាអែល៕
