បរទេស៖ រដ្ឋមន្រ្តីក្រសួងការប្រទេសចិន លោក Wang Yi បានប្រាប់សមភាគីអ៊ីរ៉ង់តាមទូរសព្ទ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ថា ក្រុងប៉េកាំងគាំទ្រក្រុងTehran នៅក្នុងការការពារខ្លួន ប្រឆាំងនឹងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល។
លោក Wang បានប្រាប់រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់លោក
Abbas Araghchi ថា «ទីក្រុងប៉េកាំងឱ្យតម្លៃ
ចំពោះមិត្តភាពប្រពៃណីរវាងចិន និងអ៊ីរ៉ង់ គាំទ្រអ៊ីរ៉ង់ក្នុងការការពារអធិបតេយ្យភាព
សន្តិសុខ បូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូរជាតិ
និងគាំទ្រអ៊ីរ៉ង់ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន»។
លោក Wang បាននិយាយដែរថា
ប្រទេសចិនបានជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបញ្ឈប់ប្រតិបត្តិការយោធាជាបន្ទាន់
ជៀសវាងការកើនឡើងនៃភាពតានតឹងបន្ថែមទៀត
និងការពារជម្លោះពីការរីករាលដាលដល់តំបន់មជ្ឈិមបូព៌ាទាំងមូល៕ (CCTV)