3/02/2026

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន និងភរិយា រៀបចំអាហារពេលព្រឹកជូនយុទ្ធជនកងដឹកជញ្ជូន

ភ្នំពេញ៖ គ្មានអ្វីដែលកក់ក្តៅជាងការទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំនោះឡើយ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ និងលោកជំទាវ ចាយ ច័ន្ទរ៉ានី បានរៀបចំអាហារពេលព្រឹកជូនបងប្អូនយុទ្ធជនកងដឹកជញ្ជូន។

លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន និងលោកជំទាវ ចាយ ច័ន្ទរ៉ានី បានដួសអាហារជូនបងប្អូនកងទ័ពដោយផ្ទាល់ ដែលចេញពីបេះដូងដែលពោរពេញដោយក្តីស្រឡាញ់ និងការយកចិត្តទុក្ខដាក់ខ្ពស់ចំពោះកងទ័ពគ្រប់រូប បង្ហាញយ៉ាងច្បាស់ពីភាពស្និទ្ធស្នាល និងសេចក្តីស្រលាញ់ដែលមិនអាចកាត់ថ្លៃបាន។

សកម្មភាពនេះមិនត្រឹមតែជាការផ្តល់អាហារប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីមនោសញ្ចេតនាដ៏កក់ក្តៅក្នុងនាមជា "គ្រួសារកងទ័ពតែមួយ" ដើម្បីលើកទឹកចិត្តដល់យុទ្ធជនដែលកំពុងបំពេញភារកិច្ចការពារជាតិមាតុភូមិ៕