សហរដ្ឋអាមេរិក ពិចារណាលើការបញ្ជូនកងទ័ពបន្ថែម ខណៈសង្រ្គាមអ៊ីរ៉ង់ត្រៀមចូលដំណាក់កាលថ្មី
វ៉ាស៊ីនតោន៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិចារណាលើជម្រើសបញ្ជូនកងទ័ពបន្ថែមរាប់ពាន់នាក់ ដើម្បីពង្រឹងប្រតិបត្តិការយោធារបស់ខ្លួន ក្នុងតំបន់មជ្ឈិមបូព៌ា ខណៈយោធាអាមេរិកកំពុងត្រៀមលក្ខណៈសម្រាប់ដំណាក់កាលបន្ទាប់នៅក្នុងសង្រ្គាមប្រឆាំងអ៊ីរ៉ង់។
ការដាក់ពង្រាយកងទ័ពបន្ថែមអាចនឹងផ្ដល់ជម្រើសបន្ថែមឱ្យលោក
ត្រាំ ខណៈរូបលោកកំពុងពិចារណាលើការពង្រីកប្រតិបត្តិការយោធាក្នុងសង្រ្គាមជាមួយអ៊ីរ៉ង់ដែលចូលដល់
សប្ដាហ៍ទី៣។
ដោយផ្អែកលើប្រភពចំនួន៤ដែលខ្លួនទទួលបានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះក្នុងនោះរួមមានទាំងមន្ត្រីអាមេរិក២នាក់
Reuters
បានឱ្យដឹងថាជម្រើស
បន្ថែមទាំងនោះរួមមានការគ្រប់គ្រងសុវត្ថិភាពផ្លូវឆ្លងកាត់សម្រាប់កប៉ាល់ដឹកប្រេងកាត់តាមច្រក
Hormuz ជាបេសកកម្មមួយដែលនឹងត្រូវធ្វើឡើងដោយមានការគាំទ្រ
ជាចម្បងពីកងទ័ពអាកាស និងជើងទឹក។ ប៉ុន្តែដើម្បីគ្រប់គ្រងច្រកសមុទ្រ Hormuz វាក៏អាចនឹងតម្រូវឱ្យសហរដ្ឋអាមេរិកបញ្ជូនកងទ័ពថ្មើរជើងឡើងលើឆ្នេររបស់អ៊ីរ៉ង់
ផងដែរ។
ប្រភពពីមន្ត្រីអាមេរិកបាននិយាយថា រដ្ឋបាលលោក
ត្រាំ ក៏បានពិភាក្សាផងដែរលើជម្រើសបញ្ជូនកងទ័ពថ្មើរជើងចូលទៅកាន់កោះ Kharg
របស់អ៊ីរ៉ង់ជាទីដែល ៩០ភាគរយនៃប្រេងត្រូវនាំចេញ
និងជាដង្ហើមសេដ្ឋកិច្ចរបស់អ៊ីរ៉ង់។ តែព្រមពេលជាមួយគ្នា
មន្ត្រីអាមេរិកម្នាក់បាននិយាយថាប្រតិបត្តិការបែបនេះនឹងប្រឈមនឹងហានិភ័យខ្ពស់
ក៏ព្រោះតែអ៊ីរ៉ង់នៅតែមានសមត្ថភាពបាញ់មីស៊ីល និងដ្រូន។
បើតាមក្រុមអ្នកជំនាញ ការប្រើប្រាស់កម្លាំងថ្មើរជើង
ទោះបីជាក្នុងលក្ខខណ្ឌនៃប្រតិបត្តិការទ្រង់ទ្រាយតូចក៏ដោយ
ក៏វានៅតែអាចបង្កគ្រោះថ្នាក់នយោបាយដ៏ធំ ចំពោះលោក ត្រាំ
ក្នុងបរិបទដែលប្រជាជនអាមេរិកភាគច្រើនមិនគាំទ្រការធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់
ហើយម្យ៉ាងលោក ត្រាំក៏ធ្លាប់បានសន្យាដែរថានឹងមិននាំសហរដ្ឋអាមេរិកឱ្យជាប់
ផុងក្នុងសង្រ្គាមរុំារ៉ៃនៅក្នុងតំបន់មជ្ឈិមបូព៌ាសាជាថ្មីនោះទេ។ លើសពីនេះ
ក្រុមមន្ត្រីរដ្ឋបាលលោក ត្រាំ
ក៏កំពុងពិភាក្សាដែរពីជម្រើសបញ្ជូនកងទ័ពថ្មើរជើងចូលទៅរឹបអូស
សារធាតុអ៊ុយរ៉ាញ៉ូមដែលត្រូវបានចម្រាញ់រួចក្នុងកម្រិតខ្ពស់របស់អ៊ីរ៉ង់៕

Post a Comment