ដូហា៖ ក្រសួងការពារជាតិកាតា បានឱ្យដឹងថាកងទ័ពអាកាសរបស់ខ្លួន បានបាញ់ទម្លាក់យន្ដហោះចម្បាំង២គ្រឿងដែលហោះចេញមកពីអ៊ីរ៉ង់កាលពីថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីអ៊ីរ៉ង់បានវាយប្រហារលើរោងចក្រឧស្ម័នក្នុងប្រទេសអារ៉ាប់មួយនេះ។
ក្នុងសេចក្ដីថ្លែងការណ៍មួយ
ក្រសួងការពារជាតិកាតាបានបញ្ជាក់ដូច្នេះថា «កងទ័ពអាកាសកាតាបានបាញ់ទម្លាក់ដោយជោគជ័យយន្ដហោះចម្បាំង
SU24 ២គ្រឿង ដែលហោះចេញមកពីអ៊ីរ៉ង់»។
កងទ័ពអាកាសកាតា ក៏បានបាញ់ស្កាត់បំផ្លាញដោយជោគជ័យផងដែរមីស៊ីលបាលិស្ទីគ ៧គ្រាប់
តាមរយៈប្រព័ន្ធការពារដែនអាកាស និងស្ទាក់បំផ្លាញដ្រូន៥គ្រឿងដោយកងទ័ពអាកាស
និងកងទ័ពជើងទឹកកាតា។
ប៉ុន្តែក្រសួងការពារជាតិកាតា
មិនបានបញ្ជាក់លម្អិតពីជោគវាសនារបស់ពីឡុតនៃយន្ដហោះចម្បាំង SU24
ទាំង២គ្រឿងខាងលើនោះទេ៕ (AFP)
