អតីតប្រធានាធិបតីកូរ៉ខាងត្បូង Yoon Suk Yeol ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ៥ឆ្នាំ
សេអ៊ូល៖ នាថ្ងៃសុក្រនេះ តុលាការនៅប្រទេសកូរ៉េខាងត្បូង បានផ្តន្ទាទោសអតីតប្រធានាធិបតី លោក Yoon Suk Yeol ឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ក្រោមបទចោទប្រកាន់មួយចំនួន ដែលពាក់ព័ន្ធទៅនឹងការសម្រេចចិត្តដ៏ចម្រូងចម្រាសរបស់លោក ក្នុងការដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក កាលពីចុងឆ្នាំ២០២៤។
តុលាការនៅទីក្រុងសេអ៊ូល
បានសម្រេចថាលោក Yoon
ពិតជាមានទោសពីបទរារាំងអាជ្ញាធរអនុវត្តដីកាចាប់ខ្លួនរូបលោក
ទាក់ទិននឹងការប្រកាសច្បាប់អាជ្ញាសឹក កាលពីខែធ្នូ ឆ្នាំ២០២៤។ មិនតែប៉ុណ្ណោះ លោក Yoon ក៏ត្រូវបានរកឃើញមានទោសផងដែរពីបទប្រឌិតឯកសារផ្លូវការ
និងពីបទមិនគោរពតាមនីតិវិធីច្បាប់ ដែលចាំបាច់ដើម្បីប្រកាសច្បាប់អាជ្ញាសឹក។
សាលក្រមផ្តន្ទាទោសនេះ គឺជាសាលក្រមដំបូងបង្អស់
ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌជាច្រើន ដែលលោក Yoon កំពុងតែប្រឈមមុខ
ដោយសាររឿងច្បាប់អាជ្ញាសឹក ហើយវាអាចត្រូវប្តឹងជំទាស់បាន។
សូមជម្រាបថា
អតីតប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ នៅប្រឈមសំណុំរឿងផ្សេងទៀត
រួមមានទាំងបទចោទប្រកាន់ដឹកនាំការបះបោរ តាមរយៈការដាក់ប្រទេសក្រោមអាជ្ញាសឹក
ហើយរដ្ឋអាជ្ញាពិសេសបានស្នើឱ្យតុលាការ ផ្តន្ទាទោសប្រហារជាអតិបរមាលើរូបលោក
គឺប្រហារជីវិត។ តុលាការត្រូវបានរំពឹងថា នឹងប្រកាសសាលក្រមសម្រាប់សំណុំរឿងនោះ
នៅថ្ងៃទី១៩ ខែកុម្ភៈ៕ (Reuters)

Post a Comment