លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរចំពោះពិធីបើកសកម្មភាព"ឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនចិន-អាហ្វ្រិក"ឆ្នាំ ២០២៦

បរទេស៖ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរចំពោះពិធីបើកសកម្មភាព"ឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនចិន-អាហ្វ្រិក"ឆ្នាំ ២០២៦ ។

    ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា រំពឹងទុកថា ភាគីទាំងពីរនឹងចាត់ទុកសកម្មភាព"ឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនចិន-អាហ្វ្រិក"ជាឱកាសមួយដើម្បីបន្តវេនចំណងមិត្តភាពប្រពៃណី បង្កើនការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក ក៏ដូចជាធ្វើឱ្យការផ្លាស់ប្តូរបទពិសោធអភិបាលកិច្ចឱ្យកាន់តែស៊ីជម្រៅនិងពួតដៃគ្នាជំរុញការធ្វើទំនើបកម្ម ក្នុងន័យរួមចំណែកថ្មីរបស់ចិននិងអាហ្វ្រិកជំរុញសាមគ្គីភាពរបស់ប្រទេសសកលខាងត្បូងដើម្បីរួមគ្នាឆ្លើយតបបញ្ហាប្រឈមសកល ផ្សព្វផ្សាយពីគុណតម្លៃរួមរបស់មនុស្សជាតិទាំងមូលនិងជំរុញការកសាងសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ ៕



Powered by Blogger.