លោកស្រី Machado ប្រគល់មេដាយណូបែលសន្តិភាពឱ្យលោក ត្រាំ
វ៉ាស៊ីនតោន៖ មេដឹកនាំគណបក្សប្រឆាំងវ៉េណេស៊ុយអេឡា លោកស្រី Maria Corina Machado បានផ្ដល់មេដាយពានរង្វាន់ណូបែលសន្តិភាពរបស់លោកស្រីទៅឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា អំឡុងជំនួបមួយនៅឯសេតវិមាន ខណៈលោកស្រីកំពុងព្យាយាមស្វែងរកការគាំទ្រពីលោក ត្រាំ។
ក្រុមមន្ត្រីសេតវិមានក៏បានទទួលស្គាល់ដែរថាលោក
ត្រាំ មានបំណងរក្សាទុកមេដាយនោះ ហើយលោកស្រី Machado ដែលបានអះអាងថាជំនួបជាមួយលោក
ត្រាំ បានប្រព្រឹត្តទៅដោយរលូន
បាននិយាយថាអំណោយខាងលើគឺជាការទទួលស្គាល់នូវអ្វីដែលលោកស្រីកោតសរសើរពីការប្ដេជ្ញាចិត្តរបស់លោក
ត្រាំ ចំពោះសេរីភាពរបស់ប្រជាជនវ៉េណេស៊ុយអេឡា។
ក៏ប៉ុន្តែទោះជាលោកស្រី Machado
ផ្ដល់មេដាយមាសពានរង្វាន់ណូបែលសន្តិភាពរបស់លោកស្រីទៅឱ្យលោក
ត្រាំក៏ដោយ ក៏មេដាយនេះនៅតែជាកម្មសិទ្ធិរបស់លោកស្រី ដោយមិនអាចផ្ទេរ
ទៅឱ្យនរណាម្នាក់ផ្សេងបានទេ
ស្របទៅតាមលក្ខខណ្ឌរបស់វិទ្យាស្ថានណូបែលន័រវែសដែលបានកំណត់ថាពានរង្វានណូបែលមិនអាចត្រូវបានដកហូត
ឬក៏ផ្ទេរឡើយ៕ (Reuters)

Post a Comment