ការស្ទង់ប្រជាមតិរបស់ CGTN បង្ហាញថា GDP របស់ចិនដែលមានចំនួនលើសពី ១៤០ ទ្រីលានយាន់ប្រាក់ចិនបង្ហាញថា ប្រទេសចិនក្លាយជាប្រទេសដែលមានភាពប្រាកដប្រជាធំបំផុតនៅក្នុងពិភពលោកដែលមិនមានភាពប្រាកដប្រជា
បរទេស៖ ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិនប្រចាំឆ្នាំ២០២៥ មានចំនួនលើសពី ១៤០ ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង ៥% បើធៀបបៀបនឹងឆ្នាំ២០២៤បើគិតតាមតម្លៃថេរ។ សមិទ្ធផលនៃសេដ្ឋកិច្ចរបស់ចិននៅឆ្នាំ ២០២៥ បាននាំមកនូវទំនុកចិត្តបន្ថែមទៀតសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក ដែលនៅតែមានភាពទន់ខ្សោយ។ សេដ្ឋកិច្ចមានភាពធន់បានបង្កើនជំនឿចិត្ត ហើយការធ្វើបរិវត្តកម្មនាំមកនូវឱកាសអភិវឌ្ឍន៍ថ្មី។ សក្តានុពលនៃការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិនបានបន្តកើនឡើង!
តាមលទ្ធផលនៃការស្ទង់មតិចំពោះអ្នកប្រើអ៊ីនធឺណិតនៅជុំវិញពិភពលោកដែលធ្វើឡើងដោយបណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨២,៦%បាន កត់សម្គាល់ថា គំនិតរបស់ប្រទេសចិនអំពីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់បានដឹកនាំនិន្នាការអភិវឌ្ឍន៍នៃសេដ្ឋកិច្ចពិភពលោក។ការស្ទង់ប្រជាមតិនេះត្រូវបានចេញផ្សាយនៅលើវេទិកាចំនួន ៥ ភាសារបស់បណ្តាញ CGTN រួមមានភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់ និងរុស្ស៊ី។ ក្នុងរយៈពេល ២៤ ម៉ោង មានអ្នកប្រើអ៊ីនធឺណិតចំនួន ១០០៤៤ នាក់បានចូលរួមក្នុងការបោះឆ្នោត និងបញ្ចេញមតិ៕

Post a Comment