សភាអ៊ីរ៉ង់ព្រមានប្រកាសសង្គ្រាមជីហាដ ប្រសិនបើមេដឹកនាំកំពូលរបស់ខ្លួនរងការវាយប្រហារ
តេហេរ៉ង់៖ គណៈកម្មការសន្តិសុខជាតិរបស់សភាអ៊ីរ៉ង់ បានព្រមានយ៉ាងខ្លាំងក្លានៅថ្ងៃអង្គារនេះថា ការវាយប្រហារណាមួយមកលើមេដឹកនាំកំពូល អាយ៉ាតូឡា អាលី ខាមេនី នឹងបង្កឱ្យមានការប្រកាស «ជីហាដ» ឬសង្គ្រាមសាសនា។
ការព្រមាននេះធ្វើឡើងចំពេលដែលភាពតានតឹងរវាងអ៊ីរ៉ង់
និងសហរដ្ឋអាមេរិកកំពុងកើនឡើង បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ
បានព្រមានថានឹងឆ្លើយតបចំពោះការបង្ក្រាបបាតុកម្មនៅក្នុងប្រទេសអ៊ីរ៉ង់។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា «ការវាយប្រហារណាមួយលើមេដឹកនាំកំពូល
មានន័យថាជាការប្រកាសសង្គ្រាមជាមួយពិភពឥស្លាមទាំងមូល
ហើយត្រូវរង់ចាំការចេញក្រឹត្យជីហាតដោយអ្នកប្រាជ្ញឥស្លាម
និងការឆ្លើយតបរបស់ទាហានឥស្លាមនៅគ្រប់ទិសទីនៃពិភពលោក»៕

Post a Comment