ក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់នៅខេត្តកែប បានរងការបំពានពីអ្នកជិតខាង បណ្ដាលឲ្យមានផ្ទៃពោះ និងសម្រាលកូនប្រុសម្នាក់អាយុជាង ៣ខែ
ខេត្តកែប៖ ក្មេងស្រីអាយុ ១៤ ឆ្នាំម្នាក់ នៅខេត្តកែប បានរងការបំពានពីអ្នកជិតខាង បណ្ដាលឲ្យមានផ្ទៃពោះ និងសម្រាលកូនប្រុសម្នាក់ អាយុជាង ៣ ខែ។
ក្រោយចុះពិនិត្យជាក់ស្តែង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប បានសម្រេចជួសជុលផ្ទះឲ្យសមរម្យ និងផ្តល់ឱកាសឲ្យក្មេងស្រីរៀនយកជំនាញសម្រាប់អនាគត។ ក្នុងនោះ លោក មុំ សុខតារ៉ា បានឧបត្ថម្ភទឹកដោះគោ ៤ កំប៉ុង ក្នុងមួយខែ រយៈពេល ៦ ខែ ជូនទារក៕

Post a Comment