1/10/2026

រឿងរ៉ាវនៅជញ្ជាំងប្រាសាទបាយ័នធ្វើឱ្យទេសចរផ្ចង់អារម្មណ៍ទៅនឹងអតីតកាលដ៏អស្ចារ្យរបស់អាណាចក្រខ្មែរ

ខេត្តសៀមរាប៖ ប្រាសាទបាយ័ន គឺជាគោលដៅមួយដ៏ទាក់ទាញមួយរបស់ភ្ញៀវទេសចរ ដែលតែងមកទស្សនា​មិនដែលរំលង នៅពេលពួកគេបានមកដល់ខេត្តសៀមរាប។ ចម្លាក់តាមជញ្ជាំងប្រាសាទ​មួយនេះ បានធ្វើឱ្យភ្ញៀវទេសចរខ្មែរ និងបរទេស ផ្ចង់ចិត្ត ផ្ចង់អារម្មណ៍ទៅនឹងអតីត​ដ៏រស់រវើកនាសម័យអាណាចក្រខ្មែរ ដែលល្បីរន្ទឺពាសពេញសកលលោក។ ចម្លាក់ទាំងនោះ​បានរៀបរាប់​ពីជីវភាពរស់នៅរបស់ប្រជាជន ពិធីសាសនា ក្បួនទ័ពចេញច្បាំង ចម្បាំងជើងទឹក និងចម្បាំងជើងគោករវាងទ័ពខ្មែរ និងទ័ពចាម ព្រមទាំងបង្ហាញពីទិដ្ឋភាពផ្សារលក់ដូរ និងការសាងសង់ប្រាសាទ។ល។