ខេត្តឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦នេះ លោកជំទាវ ចាយ ច័ន្ទរ៉ានី ភរិយារបស់ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានអញ្ជើញចុះទៅផ្ទាល់ ទៅកាន់សមរភូមិមុខជាលើកទី១២ ដើម្បីនាំយកគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកាមួយចំនួន ជូនដល់កងពលតូចថ្មើរជើងលេខ២១ ដែលកំពុងឈរជើងនៅសមរភូមិមុខក្នុងខេត្តឧត្តរមានជ័យ។
សកម្មភាពនេះបានបង្ហាញនូវទឹកចិត្តដ៏ថ្លៃថ្លា
គោរពស្រឡាញ់បងប្អូនវីរៈកងទ័ពជួរមុខនៃ ដែលបានពលីកម្លាំងកាយពលីចិត្តការពារបូរណភាពទឹកដី
ហើយក៏ជាការបង្ហាញនូវក្តីគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាព
និងការលះបង់របស់វីរៈកងទ័ពទាំងអស់នៅសមរភូមិមុខផងដែរ។
សកម្មភាពទាំងនេះពិតជាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពី
ស្មារតីសាមគ្គីភាពជាតិ ជាធ្លុងមួយ រវាងសមរភូមិក្រោយនិងសមរភូមិមុខ ដែលមាន
ឆន្ទៈតែមួយ ស្មារតីតែមួយ និងបេះដូងតែមួយ
ក្នុងការរួមគ្នាទប់ទល់រាល់ការឈ្លានពានពីសំណាក់បរទេស។ ការគាំទ្រពីខាងក្រោយនេះគឺជាខែលដ៏រឹងមាំមួយសម្រាប់លើកកម្ពស់ស្មារតីប្រយុទ្ធរបស់កងទ័ពជួរមុខយើង៕






