ម៉ាឡេស៊ី បង្កកគម្រោងលទ្ធកម្មរបស់យោធា និងប៉ូលិស ក្រោយផ្ទុះរឿងអាស្រូវពុករលួយ
កូឡាឡាំពួ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាសថា ការសម្រេចចិត្តនានាពាក់ព័ន្ធនឹងលទ្ធកម្មរបស់កងកម្លាំងប្រដាប់អាវុធ និងប៉ូលិសដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតរឿងពុករលួយ នឹងត្រូវបង្កកជាបណ្តោះអាសន្ន រហូតទាល់តែមានការអនុលោមតាមច្បាប់ពេញលេញ។
ចំណាត់ការនេះធ្វើឡើង
បន្ទាប់ពីមានការចោទប្រកាន់ពីបទស៊ីសំណូកក្នុងគម្រោងលទ្ធកម្មរបស់កងទ័ព
ដែលនាំឱ្យគណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) បើកប្រតិបត្តិការឆ្មក់ចូលក្រុមហ៊ុនមួយចំនួន
និងបង្កកគណនីធនាគាររបស់ជនសង្ស័យ។
អតីតមេបញ្ជាការកងទ័ព និងមនុស្ស
៤នាក់ផ្សេងទៀតត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៨ ខែមករា។ ដោយឡែក អតីតមេបញ្ជាការកងទ័ព
លោក មូហាម៉ាត់ ហាហ៊្វីហ្ស៊ូដេន ចាន់តាន់ (Muhammad Hafizuddeain
Jantan) ត្រូវបានដាក់ឱ្យឈប់សម្រាកតាំងពីចុងខែធ្នូ
ដើម្បីរង់ចាំការស៊ើបអង្កេត។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា
បានបញ្ជាក់ថា រដ្ឋាភិបាលនឹងធ្វើការពិនិត្យ
និងរៀបចំរចនាសម្ព័ន្ធប្រព័ន្ធលទ្ធកម្មឡើងវិញ ដើម្បីបិទចន្លោះប្រហោង
និងធានាឱ្យមានតម្លាភាពក្នុងការចំណាយថវិកាជាតិ៕

Post a Comment