សេចក្តីថ្លែងការណ៍របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រឆាំងចំពោះគ្រប់សកម្មភាពរបស់ប្រទេសថៃនៅប្រាសាទតាក្របី

ស្របតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនិងសហប្រតិបត្តិ្កការអន្តរជាតិ ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ស្តីពីការតវ៉ាចំពោះការរំលោភបំពានរបស់ថៃ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈសូមបន្តប្រកាសតវ៉ាប្រឆាំងនឹងសកម្មភាពនានារបស់ថៃ នៅប្រាសាទតាក្របី ទាំងសកម្មភាពផ្ទាល់មកលើប្រាង្គប្រាសាទ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាជិតប្រាសាទ។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជម្រាបជាថ្មីថា ប្រាសាទតាក្របី ដែលថ្មីៗនេះទទួលរងការបាញ់បំផ្លាញពីយោធាថៃស្ទើរតែខ្ទេចរូបរាងទាំងស្រុង គឺជាទីតាំងបុរាណស្ថានអភិរក្សយ៉ាងខ្ជាប់ខ្ជួនដោយស្ថាប័នវប្បធម៌កម្ពុជា ជាទីតាំងគោរពសក្ការៈទៅតាមជំនឿ ប្រពៃណី ទំនៀមទម្លាប់របស់ប្រជាជនកម្ពុជាតាំងពីដើមរៀងមក។

Statement of the Ministry of Culture and Fine Arts Protesting All Actions by Thailand at Ta Krabei Temple

In accordance with the Statement issued by the Ministry of Foreign Affairs and International Cooperation dated 2 January 2026 concerning the protest against Thailand’s violations, the Ministry of Culture and Fine Arts hereby reiterates its strong protest against all actions undertaken by Thailand at Ta Krabei Temple, including direct actions affecting the temple structure itself as well as the construction of infrastructure in the vicinity of the temple. The Ministry of Culture and Fine Arts wishes to reaffirm that Ta Krabei Temple, which has recently suffered near-total destruction as a result of shelling by the Thai military, is an archaeological site that has long been strictly preserved and protected by Cambodia’s cultural institutions. The temple is also a sacred site of worship, revered in accordance with the beliefs, traditions, and customs of the Cambodian people since time immemorial.





Powered by Blogger.