ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌និងវិចិត្រ បានផ្តល់កម្ចីវត្ថុបុរាណធ្វើពីសំរឹទ្ធចំនួន ១៥០រូប ទៅដាក់តាំងបង្ហាញនៅចិនចំនួន ៣ទីតាំង ដោយចាប់ផ្តើមចេញពីសារមន្ទីរខេត្តហ័រពៃ នាចុងឆ្នាំ២០២៦ខាងមុខនេះ។ នេះបើតាមការផ្សាយរបស់ក្រសួងវប្បធម៌។
លោកស្រី
បណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នារសៀលថ្ងៃទី៦ ខែមករា
ឆ្នាំ២០២៦ ទទួលជួបក្រុមការងារក្រុមហ៊ុន Angkor International
Cultural Investment and Development (Cambodia) ដើម្បីសម្តែងការគួរសម
និងជម្រាបរាយការណ៍ពីបច្ចុប្បន្នភាពការងារមួយចំនួនដែលក្រុមហ៊ុន អនុវត្តកន្លងមក
ជាពិសេសគឺគម្រោងផ្តល់កម្ចីវត្ថុបុរាណពីសំរឹទ្ធចំនួន១៥០រូបទៅដាក់តាំងបង្ហាញនៅប្រទេសចិនចំនួន៣ទីតាំង
ដោយចាប់ផ្តើមចេញពីសារមន្ទីរខេត្តហ័រពៃ នាចុងឆ្នាំ២០២៦ខាងមុខនេះ។
លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី
បានបង្ហាញពីការគាំទ្រលើគម្រោងផ្តល់កម្ចីនេះ ដោយហេតុថា
ការដាក់តាំងបង្ហាញនេះជាឱកាសក្នុងការផ្សព្វផ្សាយពីមរតកវប្បធម៌ខ្មែរដល់ប្រជាជនចិនដែលពុំទាន់មានពេលវេលាមកទស្សនាប្រទេសកម្ពុជា។
ទន្ទឹមនោះផងដែរ
លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី
បានស្នើឲ្យភាគីក្រុមហ៊ុនផ្តល់កិច្ចសហប្រតិបត្តិការក្នុងការរៀបចំកម្មវិធីវប្បធម៌នានានៅក្នុងទីតាំងរបស់ក្រុមហ៊ុនក្នុងខេត្តសៀមរាប
ហើយសុំឲ្យភាគីចិនជួយថែទាំវត្ថុបុរាណខ្មែរឲ្យមានសុវត្ថិភាពខ្ពស់នាកំឡុងពេលខ្ចី។
ដោយឡែក ខ្លឹមសារនៃការដាក់តាំង គួរមានការពិគ្រោះយោបល់ជាមួយអ្នកជំនាញរបស់ក្រសួង។
ក្នុងកិច្ចពិភាក្សានេះដែរ
លោកស្រី បានបញ្ជាក់ថា
ក្រសួងផ្តល់ការគាំទ្រចំពោះសកម្មភាពដែលក្រុមហ៊ុនបានធ្វើទាក់ទងការផ្សព្វផ្សាយពីវប្បធម៌នៃប្រទេសទាំងពីរ
ជាពិសេសគឺដំណើរការនៃការបើកសារមន្ទីរជីវតាក្វាន់ នាពេលអនាគត៕


