ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ នៅតំបន់ថ្មដា
ភ្នំពេញ ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែននៅតំបន់ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
នៅតំបន់ថ្មដានេះ
ទាំងមុននិងក្រោយមានបទឈប់បាញ់
ទាហានថៃបានឈ្លានពានយកបន្លាលួសមករាយមិនឲ្យប្រជាពលរដ្ឋបានចេញ-ចូលលំនៅឋានរបស់ពួកគេនោះទេ
។
គួរឲ្យកត់សម្គាល់ផងដែរថា
ដោយសារទ្រាំមិនបានចំពោះទង្វើរបស់ទាហានថៃរាយបន្លាលួសនេះ កាលពីថ្ងៃទី១៥ ខែមករា
ឆ្នាំ២០២៦ ជនជាតិចិនដែលជាអ្នករកស៊ីនៅតំបន់ថ្មដានេះ
បានដកបន្លាលួសនេះចេញពីមុខហាងរបស់ពួកគេ ដើម្បីបើកដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញ
។
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា
អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ
ក្រុមការងារសម្របសម្រួលកម្ពុជា (CLG) បានសម្របសម្រួល
ដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍
អំពីស្ថានភាពនៅទីតាំងចំនួនបី ក្នុងខេត្តពោធិ៍សាត់ ដែលសុទ្ធតែជាទីតាំងស៊ីវិល
ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ
ដោយសារការវាយប្រហាររបស់យោធាថៃ ។
ទីតាំងទាំង៣ដែលក្រុមអ្នកសង្កេតការណ៍អាស៊ាន
(AOT) បានចុះទៅដល់នៅតំបន់អូរភ្លុកដំរី ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង
ខេត្តពោធិ៍សាត់។ បន្តមកពិនិត្យនៅមណ្ឌលសុខភាពហ៊ុន សែន ថ្មដា ស្ថិតនៅឃុំថ្មដា
ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ បន្ទាប់មកទៀត ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)
បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍
អំពីស្ថានភាពតំបន់ព្រំដែននៅច្រកជ័យជំនះ ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង
ខេត្តពោធិ៍សាត់៕








Post a Comment