ដោយ : មុនីឧត្តម
ភ្នំពេញ÷ជារៀងរាល់រាល់ឆ្នាំ យើងខ្ញុំតែងតែជួបជុំគ្នាដើម្បីជាការរម្លឹកដល់ថ្ងៃបង្កើតអង្គភាពសារព័ត៌មាន«ភ្នំពេញដេលី»និងថ្លែងអំណរគុណដល់ក្រុមការងារ ដែលបានលះបង់ទាំងកំលាំងកាយចិត្ត រួមសុខរួមទុក្ខជាមួយគ្នា មិនខ្លាចនឿយហត់ ថែមទាំងបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ធ្វើយ៉ាងណាឱ្យសហគ្រាសមួយនេះរក្សាស្ថិរភាព និងបន្តរីចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ រួមចំណែកដល់ប្រទេសជាតិ និងសង្គមក្រោមឆ័ត្រសន្តិភាព។ក្នុងរយៈពេលជាច្រើនឆ្នាំរបស់យើងនៅលើវិថីអ្នកសារព័ត៌មាននេះ«ភ្នំពេញដេលី»បានណែនាំក្រុមរបស់ខ្លួនឱ្យប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវក្រមសីលធម៌ និងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ក្នុងគោលបំណង ដើម្បីពង្រឹងប្រសិទ្ធភាពការងារ គុណភាព និងទំនួលខុសត្រូវផ្នែកវិជ្ជាជីវៈ សំដៅធានា«ភាពពិត ត្រឹមត្រូវ ស្មោះត្រង់ យុត្តិធម៌ ភាពមិនលម្អៀង និងគោរពសិទ្ធិអ្នកដទៃ»ក្នុងការផ្សព្វផ្សាយព័ត៌មានរបស់យើង។
នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ គឺជាការជួបជុំអាហារសាមគ្គីរវាង ថ្នាក់ដឹកនាំ និពន្ធនាយក និពន្ធនាយករង ក្រុមការងារការីនិពន្ធ និងសហការីទាំងអស់ ដើម្បីរម្លឹកខួបគម្រប់១២ឆ្នាំ នៃប្រតិបត្តិការរបស់សារព័ត៌មាន«ភ្នំពេញដេលី»(17 .05 .2013 - 17 .05 .2025)និងជាការថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះក្រុមការងារ សម្រាប់ការខិតខំប្រឹងប្រែងកន្លងមក និងការប្តេជ្ញាចិត្តសម្រាប់ដំណើរឆ្ពោះទៅមុខ៕
ក្នុងនាមក្រុមការងារព័ត៌មាន«ភ្នំពេញដេលី»ទាំងអស់ សូមថ្លែងអំណរគុណដល់ លោក យែម ណយ ប្រធាននាយកដ្ឋានមណ្ឌលព័ត៌មាន នៃក្រសួងព័ត៌មាន ដែលតែងតែផ្តល់កិត្តិយស ក្នុងការអញ្ជើញចូលរួម និងលើកទឹកចិត្តដល់ក្រុមការងារព័ត៌មាន«ភ្នំពេញដេលី» ថែមទាំងផ្តល់នូវការណែនាំដ៏ល្អៗដែលជាគន្លឹះក្នុងការសសេរព័ត៌មាន ការពង្រឹងប្រសិទ្ធភាពព័ត៌មាន នៅក្នុងសម័យឌីជីថល។
Every year, we gather to commemorate the founding anniversary of the Phnom Penh Daily news agency and to express our deepest gratitude to our team. They have dedicated their physical and mental strength, shared in both joy and hardship, and worked tirelessly. Some have even contributed their own personal resources to ensure this enterprise remains stable and continues to progress year after year, contributing to the nation and society under the umbrella of peace.
Throughout our many years on this journalistic path, Phnom Penh Daily has consistently guided its team to strictly adhere to the code of ethics and professional conduct. Our goal is to strengthen work efficiency, quality, and professional responsibility to ensure "Truth, Accuracy, Honesty, Justice, Impartiality, and Respect for the Rights of Others" in our news dissemination.
On January 13, 2025, a solidarity dinner was held, bringing together leadership, Editors-in-Chief, Deputy Editors-in-Chief, the editorial team, and all colleagues. This gathering marked the 12th Anniversary of Phnom Penh Daily’s operations (May 17, 2013 – May 17, 2025) and served as a heartfelt thank you to the team for their past efforts and their commitment to the journey ahead.
យើងខ្ញុំសម្តែងការសោកស្តាយ ចំពោះក្រុមការងារដែលមិនបានចូលរួម និងសូមជូនពរដល់ក្រុមការងារទាំង់អស់ ជួបប្រទះតែសេចក្តីសុខក្នុងក្រុមគ្រួសារកុំបីឃ្លៀងឃ្លាតឡើយ៕
________________________
12th Anniversary Celebration and Appreciation for the "Phnom Penh Daily" Family