រដ្ឋមន្រ្តីព័ត៌មាន ៖ អ្នកកាន់សាសនាហិណ្ឌូលើពិភពលោក ឃើញពីភាពឃោរឃៅរបស់យោធាថៃហើយ
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានលើកឡើងថា ពិភពលោកទាំងមូលជាពិសេសអ្នកកាន់សាសនាហិណ្ឌូនៅលើពិភពលោកបានមើលឃើញពីភាពឃោរឃៅយង់ឃ្នងរបស់យោធាថៃដែលបានវាយកម្ទេចបំផ្លាញរូបសំណាកព្រះវិស្ណុដែលជាទេវបង្កើតលោក និងថែរក្សាលោក ពេលខ្លួនបានប្រើកម្លាំងទ័ពឈ្លានពានកម្ពុជា។
ជាមួយគ្នានេះដែរ
រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានឱ្យដឹងា កាសែតនានាលើពិភពលោក
បានបន្តយកប្រធានបទនេះមកជជែក។ សារព័ត៌មាននានាជាពិសេសសារព័ត៌មាននៅក្នុងប្រទេសឥណ្ឌា
បានផ្សព្វផ្សាយពីរូបភាពដែលយោធាថៃក្រោយការឈ្លានពានលើទឹកដីកម្ពុជា បានបំផ្លាញរូបសំណាកព្រះវិស្ណុដែលបានសាងសង់នៅលើទឹកដីកម្ពុជាសម្រាប់ការគោរពបូជា។
សារព័ត៌មានខ្លះថាតើថៃស្រវឹងនឹងសង្គ្រាម
ឬបានជាទៅកម្ទេចរូបសំណាកហិណ្ឌូដ៏ធំរបស់កម្ពុៈជា? ជាមួយការឆ្លើយតបរបស់នាយករដ្ឋមន្ត្រីថៃ
និងក្រុមអ្នកនាំពាក្យរបស់ថៃនៅថ្ងៃនេះដោយមិនផ្តល់នូវការគោរពចំពោះអ្នកកាន់សាសនាហិណ្ឌូ
ប្រតិកម្មកាន់តែឡើងកម្តៅ
និងមានការថ្កោលទោសចំពោះយោធាថៃដែលបានបំផ្លាញរូបសំណាកព្រះវិស្ណុនេះ។ ធ្វើបានបានបាប!
បាបមិនចាំជាតិក្រោយទេ!
គួរឱ្យដឹងថា ក្រសួងការបរទេសឥណ្ឌា កាលពីថ្ងៃពុធ
ទី២៤ ខែធ្នូ បានថ្កោលទោសដោយបានចាត់ទុកថា ការបំផិ្លចបំផ្លាញរូបសំណាកព្រះនៃសាសនាហិណ្ឌូនៅឯតំបន់ព្រំដែនកម្ពុជា-ថៃ
ពីសំណាក់យោធាថៃ ជាទង្វើដែលគ្មានការគោរពទាល់តែសោះ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ
អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាបានលើកឡើងថាសាសនាហិណ្ឌូ
និងព្រះពុទ្ធត្រូវបានគោរពសក្ការៈដោយប្រជាជននៅទូទាំងតំបន់។
ដូច្នេះមិនថាវាជាការអះអាងពីទឹកដីនោះទេ
ទង្វើគ្មានការគោរពបែបនេះបានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់សាសនិកនៅជុំវិញពិភពលោក
ហើយទង្វើបែបនេះមិនគួរកើតឡើងឡើយ។
ក្រសួងការបរទេសឥណ្ឌា
ក៏បានអំពាវនាវផងដែរឱ្យកម្ពុជា និងថៃត្រឡប់ទៅរកកិច្ចសន្ទនា
ការទូតចាប់ផ្ដើមសន្តិភាពឡើងវិញ និងបញ្ចៀសការបាត់បង់អាយុជីវិត ក៏ដូចជាការខូចខាតដល់ទ្រព្យសម្បត្តិ
និងសម្បត្តិបេតិកភណ្ឌតទៅទៀត៕


Post a Comment