ក្រសួង២ ណែនាំឱ្យបញ្ឈប់ការផ្សព្វផ្សាយ និងចែករំលែកមាតិកាលើបណ្តាញសង្គម ដែលមានប្រភពពីប្រទេសថៃ ឬមិនមានប្រភពច្បាស់លាស់
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងក្រសួងព័ត៌មាន ណែនាំឱ្យបញ្ឈប់ការផ្សព្វផ្សាយ និងចែករំលែកមាតិកាលើបណ្តាញសង្គម ដែលមានប្រភពពីប្រទេសថៃ ឬមិនមានប្រភពច្បាស់លាស់ (នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន)។
ក្រសួងសូមបញ្ជាក់ថា ការចូលទៅបញ្ចេញមតិ (Comment) ចែករំលែក (Share) ឬចុចប្រតិកម្ម (React) នៅលើអត្ថបទ រូបថត រូបភាព វីដេអូ ឬសារទម្រង់ផ្សេងៗ ដែលជាមាតិកាតាមបណ្ដាញសង្គមរបស់ប្រទេសថៃ ឬមិនមានប្រភពច្បាស់លាស់ (ព័ត៌មានក្លែងក្លាយ) គឺជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយមាតិការបស់ថៃដោយមិនដឹងខ្លួន។ទង្វើខាងលើនេះធ្វើឱ្យព័ត៌មានក្លែងក្លាយ បាននិងកំពុងសាយភាយ ភូតកុហក ញុះញង់ និងបំបាក់ស្មារតីដែលអាចគ្រប់ដណ្តប់លប់លើសច្ចភាព នៅតាមបណ្តាញផ្សព្វផ្សាយផ្លូវការរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងសារព័ត៌មានរបស់កម្ពុជា (សូមអានខ្លឹមសារទាំងស្រុងនៃលិខិត)៕



Post a Comment