រុស្ស៉ី និងចិន រិះគន់ការប្រព្រឹត្តរបស់សហរដ្ឋអាមេរិកចំពោះវ៉េណេស៊ុយអេឡា
យូអិន៖ រុស្ស៉ី និងចិន កាលពីថ្ងៃអង្គារ ទី២៣ ខែធ្នូ បានរិះគន់សហរដ្ឋអាមេរិកចំពោះការដាក់សម្ពាធយោធា និងសេដ្ឋកិច្ចរបស់ខ្លួនប្រឆាំងនឹងវ៉េណេស៊ុយអេឡា ដោយប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ការប្រព្រឹត្តបែបនេះគឺជាទង្វើរបស់ពួក cowboy និងជាការសម្លុតគំរាម។
វ៉េណេស៊ុយអេឡាដែលបានស្នើសុំកោះប្រជុំក្រុមប្រឹក្សាសន្តិសុខ
UN
ដោយមានការគាំទ្រពីទីក្រុងមូស្គូ និងប៉េកាំង
បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថាកំពុងធ្វើសកម្មភាពកំហែងយកពីវ៉េណេស៊ុយអេឡា។
សហរដ្ឋអាមេរិក បាន និងបង្កើនវត្តមានយោធានៅក្នុងតំបន់ Caribbean ហើយកាលពីពេលថ្មីៗនេះបានរឹបអូសកប៉ាល់ដឹកប្រេងមួយចំនួន
ជាផ្នែកមួយនៃការបិទខ្ទប់ផ្លូវទឹកមិនឱ្យកប៉ាល់ដឹកប្រេងជាប់ទណ្ឌកម្មចេញចូលកំពង់ផែរបស់
វ៉េណេស៊ុយអេឡា។
នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃអង្គារ
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោក Mike Waltz
បានឆ្លើយតបទៅនឹងការរិះគន់ដោយនិយាយថាសហរដ្ឋអាមេរិកនឹងធ្វើអ្វីៗគ្រប់យ៉ាងនៅក្នុងអំណាចរបស់ខ្លួន
ដើម្បីការពារដែនឥទ្ធិពលរបស់យើង ព្រំដែនរបស់យើង និងប្រជាជនអាមេរិក។
បន្ថែមពីលើនេះ លោក Mike
Waltz ក៏បានគូសបញ្ជាក់ឡើងវិញផងដែរពីការចោទប្រកាន់របស់លោក
ត្រាំលើប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ជាមួយការសង្កត់ធ្ងន់ថាលោក
ម៉ាឌូរ៉ូជាបុគ្គលម្នាក់ ដែលតុលាការអាមេរិកកំពុងតាមចាប់ខ្លួន
និងជាមេកើយរបស់អង្គការភេរវករគ្រឿងញៀន Cartel de los Soles។
ប៉ុន្តែលោក ម៉ាឌូរ៉ូបានច្រានចោលការចោទប្រកាន់បែបនេះ ហើយថារដ្ឋបាលលោក ត្រាំ
កំពុងព្យាយាម ទម្លាក់រូបលោកចេញពីអំណាច។ សហរដ្ឋអាមេរិកបានប្រកាសផ្ដល់ប្រាក់រង្វាន់
៥០លានដុល្លារសម្រាប់ការផ្ដល់ព័ត៌មានដែលនាំទៅរកការចាប់ខ្លួនលោក ម៉ាឌូរ៉ូ
យកទៅកាត់ទោសតាមច្បាប់របស់សហរដ្ឋអាមេរិក៕ (AFP)

Post a Comment