ផែនការអភិវឌ្ឍន៍របស់ប្រទេសចិន បង្កើនកាលានុវត្តភាពកិច្ចសហប្រតិបត្តិការសកល
បរទេស៖ «ផែនការ៥ឆ្នាំ» គឺជាផែនការអភិវឌ្ឍន៍របស់ចិនក្នុងបរិបទសកល ដែលមិនត្រឹមតែជាការកសាងសេដ្ឋកិច្ចចិនប៉ុណ្ណោះទេ ថែមទាំងបានផ្តល់នូវបរិយាប្នន ឱកាស និង សហប្រតិបត្តិការឈ្នះ-ឈ្នះ ដែលមានប្រយោជន៍រួមសម្រាប់បណ្តាប្រទេសនានាស្របតាមកិច្ចកសាងសហគមន៍ដែលមានវាសនារួមគ្នា ជាក់ស្តែងតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ រួមជាមួយគំនិតផ្តួចផ្តើមសកលទាំង៤ដែលបានផ្តួចផ្តើមនិងប្រតិបត្តិរួមគ្នាជាមួយចិន បានក្លាយជាយុទ្ធសាស្រ្តសកលក្នុងការកំណត់ផែនការអភិវឌ្ឍទ្វេភាគីនិងពហុភាគីបានយ៉ាងល្អប្រសើរ និងប្រកបដោយចរីភាពយូរអង្វែងសម្រាប់ពិភពលោក ។
«ផែនការ៥ឆ្នាំ» គឺជារចនាសម្ព័ន្ធគំនិតដែលធ្វើឱ្យការអភិវឌ្ឍចិនមាននិរន្តរភាពដែលជាកត្តាលីករដ៏សំខាន់និងចាំបាច់នៅក្នុងការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិនដោយគោលនយោបាយរបស់ប្រទេសចិនមានការតភ្ជាប់គ្នាពីមួយដំណាក់កាលទៅដំណាក់កាលក្រោយៗទៀត បើទោះបីជាពិភពលោកមានការប្រែប្រួលបែបណាក៏ដោយ។ ជាក់ស្តែង ផែនការ៥ឆ្នាំលើកទី១ដល់លើកទី៥ (ឆ្នាំ១៩៥៣-ឆ្នាំ១៩៨០) ជាដំណាក់កាលដែលប្រទេសចិនប្រឹងស្ថាបនាជាតិ និងបង្កើនល្បឿនឆ្ពោះទៅរកការសម្រេចបានឧស្សាហកម្មជឿនលឿន ហើយដំណាក់កាលទី២ ដោយរាប់ពីផែនការ៥ឆ្នាំលើកទី៦ដល់លើកទី១១ (ឆ្នាំ១៩៨១-ឆ្នាំ២០១០) ជាដំណាក់កាលនៃការកែទម្រង់បើកចំហសេរីសេដ្ឋកិច្ចទីផ្សារ បង្កើនខ្សែច្រវាក់ផ្គត់ផ្គង់ដ៏ធំសម្រាប់ទីផ្សារពិភពលោក ព្រមទាំងជាការលោតផ្លោះទៅសម្រេចបានភាពម្ចាស់ការនិងឈានមុខលើវិស័យបច្ចេកវិទ្យានិងវិទ្យាសាស្រ្តរហូតដល់លំហអាវកាស ដើម្បីឈានទៅបន្តចាក់ឬសក្លាយជាប្រទេសនាំមុខខ្លាំងលើគ្រប់វិស័យ ជាពិសេសវិស័យបរិស្ថានអរិយធម៌អេកូឡូស៊ីដោយបានចេញដំណើរពីផែនការ៥ឆ្នាំលើកទី១២ដល់លើកទី១៤(ឆ្នាំ២០១១-ឆ្នាំ២០២៥)។ ប្រសិនជាយើងក្រឡេកទៅមើលសមិទ្ធផលក្នុងឆ្នាំ២០២៥នេះ យើងនឹងឃើញថាមូលដ្ឋានគ្រឹះសម្រាប់ស្ថិរភាពត្រូវបានពង្រឹង ដោយសេដ្ឋកិច្ចចិនបន្តដំណើរការកំណើនយ៉ាងតិច៥% ដែលជាតួលេខកំណើនដ៏ខ្ពស់ទាំងនៅតំបន់អាស៊ី ទាំងនៅក្នុងពិភពលោក ហើយវឌ្ឍនភាពសេដ្ឋកិច្ចរបស់ចិននេះបានឲ្យផ្តល់ផលវិជ្ជមានដល់កាលានុវត្តភាពនៃកំណើនសេដ្ឋកិច្ចសកល ដោយចាប់ពីឆ្នាំ២០០៦មក ប្រទេសចិនបានក្លាយជាប្រទេសរួមចំណែកដ៏ធំបំផុតចំពោះកំណើនសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេល១៥ឆ្នាំជាប់ៗគ្នាដោយអត្រារួមចំណែកជាមធ្យមចំពោះកំណើនសេដ្ឋកិច្ចពិភពលោកគឺលើសពី៣០% ហើយកំណើននេះនឹងបន្តកើនជាលំដាប់ក្រោយពេលដែលកំពង់ផែពាណិជ្ជកម្មសេរីហៃណានត្រូវបានដាក់ឱ្យដំណើរការ។
«ផែនការ៥ឆ្នាំ»គឺជាការរៀបចំច្បាស់លាស់នូវផែនការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច និងទំនាក់ទំនងអន្តរជាតិ ដែលជាស្នូលនៃគំរូអភិបាលកិច្ចរបស់ចិន ហើយវាក៏ជាឧត្តមភាពដ៏លេចធ្លោនៃ«អភិបាលកិច្ចចិន» ដែលឆ្លុះបញ្ចាំងពីបទពិសោធន៍ដ៏សំខាន់របស់បក្សកុម្មុយនិស្តចិនក្នុងការគ្រប់គ្រងប្រទេស និងឧត្តមភាពនយោបាយនៃប្រព័ន្ធសង្គមនិយមបែបផែនចិន។ ដោយឈរលើចក្ខុវិស័យដ៏ច្បាស់លាស់របស់ខ្លួន ប្រទេសចិនបាននិងកំពុងបោះជំហានយ៉ាងស្វាហាប់នៅក្នុងការដំណាក់កាលថ្មីគឺការរចនា«ផែនការ៥ឆ្នាំ លើកទី១៥» សម្រាប់ប្រទេសចិនក្នុងការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ និងបញ្ចេញកម្លាំងពេញលេញដើម្បីសម្រេចបាននូវទំនើបកម្មសង្គមនិយមជាមូលដ្ឋានដែលមានសារៈសំខាន់ក្នុងការតភ្ជាប់អតីតកាលនិងអនាគត ព្រមទាំងនឹងឆ្លៀតបង្កើនកាលានុវត្តភាពដោយបន្តជំរុញទំនើបកម្មតាមបែបផែនចិន ប្រកាន់ខ្ជាប់នូវកិច្ចសហប្រតិបត្តិការនិងការបើកចំហ និងរួមគ្នាជាមួយបណ្តាប្រទេសនានាដើម្បីបន្តសរសេរទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះស្របតាមប្រាជ្ញាចិនស្តីពីកិច្ចកសាងសហគមន៍វាសនារួមគ្នាក្នុងយុគសម័យថ្មី។
«ផែនការ៥ឆ្នាំ»គឺជាការកំណត់គោលដៅសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ហើយចាប់ពីឆ្នាំ២០២៦ ផែនការ៥ឆ្នាំលើកទី១៥នឹងជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ដែលសម្រេចបានលទ្ធផល លើកកម្ពស់ភាពជាម្ចាស់ការលើបច្ចេកវិទ្យា បន្តការកែទម្រង់ស៊ីជម្រៅគ្រប់ជ្រុងជ្រោយនៅក្នុងរបត់ថ្មី ពង្រីកកម្រិតអរិយធម៌សង្គមយ៉ាងសកម្ម បង្កើនគុណភាពជីវិតប្រជាជនដោយនឹងបន្តការកែលម្អជាលំដាប់ ពង្រឹងការកសាងប្រទេសចិនដ៏ស្រស់ស្អាតឱ្យសម្រេចបានវឌ្ឍនភាពសំខាន់ថ្មីៗ និងបន្ថែមរបាំងការពារសន្តិសុខជាតិកាន់តែរឹងមាំខ្លាំងក្លា។ ចក្ខុវិស័យប្រាកដប្រជាបង្កើនមាគ៌ាកាន់តែប្រត្យក្សដល់ប្រទេសចិនដែលតែងប្រកាន់ខ្ជាប់នូវការយកការកសាងសេដ្ឋកិច្ចជាស្នូល យកការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ជាប្រធានបទ យកការកែទម្រង់និងនវានុវត្តន៍ជាកម្លាំងចលករ យកការបំពេញតម្រូវការជីវិតដ៏ល្អប្រសើររបស់ប្រជាជនជាគោលបំណង យកការគ្រប់គ្រងបក្សឱ្យបានតឹងរ៉ឹងជាការធានា ដើម្បីជំរុញសេដ្ឋកិច្ចឱ្យមានការកើនឡើងនូវគុណភាពប្រកបដោយប្រសិទ្ធភាព និងបរិមាណប្រកបដោយសមហេតុផល ព្រមទាំងជំរុញការអភិវឌ្ឍធនធានមនុស្សគ្រប់ជ្រុងជ្រោយ និងវិបុលភាពរួមរបស់ប្រជាជន ដើម្បីធានាថានឹងសម្រេចបានជាមូលដ្ឋាននូវទំនើបកម្មសង្គមនិយមនៅឆ្នាំ២០៣៥ តាមការគ្រោងទុក ជាក់ស្តែង សេដ្ឋកិច្ចប្រទេសចិនផ្អែកលើគ្រឹះដ៏រឹងមាំបានបង្កើនគុណសម្បត្តិជាច្រើន ពង្រឹងភាពធន់ និងពន្លាត សក្តានុពលដ៏អស្ចារ្យជាមួយនិងលក្ខខណ្ឌគាំទ្រ និងនិន្នាការជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍវិជ្ជមានរយៈពេលវែង ជាមួយគុណសម្បត្តិនៃទីផ្សារដ៏ធំសម្បើម គុណសម្បត្តិនៃប្រព័ន្ធឧស្សាហកម្មពេញលេញ និងគុណសម្បត្តិនៃធនធានមនុស្សដ៏សម្បូរបែបកំពុងកាន់តែលេចធ្លោឡើង ដែលរួមបញ្ចូលគ្នានៅក្នុងគុណសម្បត្តិនៃប្រព័ន្ធសង្គមនិយមតាមបែបផែនចិនចិន។
«ផែនការ៥ឆ្នាំ»ដែលជាចក្ខុវិស័យរយៈពេលវែងប្រកបដោយទឡ្ហីករណ៍វិទ្យាសាស្រ្ត និងជាត្រីវិស័យប្រកបដោយសូចនាករឌីជីថលវាស់វែងបានយ៉ាងសុក្រឹត ព្រមទាំងជាប៉ាតង់ផ្តាច់មុខរបស់ប្រទេសចិនក្នុងការត្រួសត្រាយមាគ៌ានៃការអភិវឌ្ឍរបស់ប្រទេសចិន ជាក់ស្តែងក្នុងរយៈពេលជាង៤ទសវត្សរ៍ចុងក្រោយ ប្រទេសចិនបានក្លាយពីប្រទេសទន់ខ្សោយមួយ ទៅជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំទី២លើពិភពលោក ជាមួយនិងអត្រាកំណើនសេដ្ឋកិច្ចមានស្ថេរភាព និងជាជ័យលាភីក្នុងការលុបបំបាត់ភាពក្រីកក្រស្របតាមគោលដៅទី១ប្រចាំសតវត្សរ៍របស់ខ្លួន។ ភាពជោគជ័យនេះ ទាំងអ្នកស្រាវជ្រាវជាតិ ទាំងអ្នកស្រាវជ្រាវបរទេស សុទ្ធតែបានផ្តល់លទ្ធផលនៃការវិភាគដោយផ្តល់ទឡ្ហីករណ៍ពីចក្ខុវិស័យយុទ្ធសាស្ត្ររយៈវែង និងប្រព័ន្ធផែនការអភិវឌ្ឍស៊ីសង្វាក់របស់ប្រទេស ចិនដោយមានប្រជាជាតិចិនទាំងមូលបានរួបរួមគ្នាជាឯកច្ឆ័ន្ទនាំប្រទេសចិនក្លាយជាមូលដ្ឋាននៃ ១-ការអភិវឌ្ឍ សេដ្ឋកិច្ចប្រកបដោយចីរភាពនិងភាពធន់មុនការមកដល់នៃរបៀបវារៈរបស់អង្គការសហប្រជាជាតិ ២-សង្គមប្រកបដោយវិបុលភាពនៃជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ ៣-បរិស្ថានប្រកបដោយភាពរស់រវើកនៃបៃតងភាពដោយបានក្លាយជាប្រទេសដែលមានធនធានព្រៃឈើកើនឡើងច្រើនបំផុតនិងមានទំហំដាំដើមឈើធំបំផុតនៅទូទាំងពិភពលោក និង ៤-ឥទ្ធិពលវិជ្ជមានដ៏អស្ចារ្យនៅលើឆាកអន្តរជាតិប្រកបដោយមោទកភាពក្នុងនាមជាជើងឯកស្នេហាសន្តិភាពនិយម។
ជារួម ផែនការអភិវឌ្ឍន៍របស់ប្រទេសចិន ពិតជាបានផ្តល់ទំនុកចិត្តដល់ពិភពលោកយល់ស្របគ្នាថា «ដើរជាមួយចិន គឺដើរជាមួយឱកាស ជឿជាក់លើចិន គឺជឿជាក់លើអនាគត» ហើយនេះជាចក្ខុវិស័យដ៏សំខាន់របស់ប្រទេសចិននៅក្នុងចរន្តនៃការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិនដោយ ១-មានការតភ្ជាប់គ្នារវាងសេដ្ឋកិច្ច–បច្ចេកវិទ្យា–សង្គម–បរិស្ថាន ២-ការរៀបចំផែនការយ៉ាងល្អធ្វើសម្រាប់ជាត្រីវិស័យដល់ការអនុវត្តគោលដៅបានពិតប្រាកដ ៣-ការអភិវឌ្ឍកើតឡើងលើមូលដ្ឋានវិទ្យាសាស្ត្រ-បច្ចេកវិទ្យាប្រកបដោយគុណភាពខ្ពស់ដែលមានសូចនាករអាចវាស់វែងបាន ៤-ការសម្របសម្រួលនយោបាយដែលមានភាពរឹងមាំស្ថិតស្ថេរឈរលើប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល និង៥-ការបង្កើនកិច្ចលើកកម្ពស់បច្ចេកវិទ្យាដែលកត្តាទាំង៥នេះនឹងបង្កើនកាលានុវត្តភាពកិច្ចសហប្រតិបត្តិការសកល៕ ដោយ៖ បណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

Post a Comment