អំណោយសប្បុរសធម៌របស់មហាគ្រួសារវិស័យទេសចរណ៍បានប្រគល់ជូនរដ្ឋបាលខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាននាំយកអំណោយសប្បុរសធម៌របស់មហាគ្រួសារវិស័យទេសចរណ៍ នូវអង្ករចំនួន ១០តោន ប្រគល់ជូនដល់រដ្ឋបាលខេត្តកំពង់ធំ ដើម្បីបន្តផ្តល់ជូនដល់វីរកងទ័ពនៅសមរភូមិមុខ និងគ្រួសារភៀសសឹកក្នុងខេត្តកំពង់ធំ។
ដែលនេះសបញ្ជាក់ពីទឹកចិត្តដ៏ធំធេង និងបានបង្ហាញនូវការគោរពស្រឡាញ់ ផ្តល់កម្លាំងចិត្តដល់វីរភាពកងទ័ពការពារជាតិរបស់យើង និងជាគាំទ្រវីរកងទ័ពជួរមុខកម្ពុជាដ៏អង់អាចក្លាហាន ក្នុងន័យបង្ហាញពីខឿនការពារជាតិ៕



Post a Comment