ក្រសួងព័ត៌មានថ្កោលទោស ចំពោះការឈ្លានពានរបស់ប្រទេសថៃ មកលើដែនអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ÷ យើងជាថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់នៃក្រសួងព័ត៌មាន សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពឈ្លានពានដ៏សាហាវ ព្រៃផ្សៃ និងអមនុស្សធម៌ពីយោធាថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលធ្វើការបាញ់ប្រហារយ៉ាងខ្លាំងក្លាបំផុត ដោយប្រើប្រាស់អាវុធធុនធ្ងន់យន្តហោះចម្បាំង F-16 និង T-50TH មកលើប្រជាជនសុីវិលកម្ពុជា នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចាប់តាំងពីថ្ងៃទី៧ - ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ បណ្តាលឱ្យប្រជាពលរដ្ឋស្លូតត្រង់ ស្លាប់ របួស និងភៀសខ្លួនជាច្រើន ព្រមទាំងបានបំផ្លិចបំពេញប្រាសាទបុរាណ ទ្រព្យសម្បត្តិរបស់ប្រជាជន និងរដ្ធយ៉ាងច្រើនសន្ធឹកសន្ធាប់។

Post a Comment