ឯកឧត្តម កែវ រ៉េមី៖ ទាហានថៃ កាន់តែគគ្លើន បាញ់ផ្លោងមិនឈប់ មិនខ្វល់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស
ភ្នំពេញ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម កែវ រ៉េមី ជា បានលើកឡើងថា ទាហានថៃ កាន់តែគគ្លើនបាញ់ផ្លោងមិនឈប់ មិនខ្វល់ពីកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស ។
នៅលើបណ្ដាញសង្គម ហ្វេសប៊ុកនៅថ្ងៃទី២១ ធ្នូ
ម្សិលមិញ ឯកឧត្តម កែវ រ៉េមី បានសរសេរយ៉ាងដូច្នេះថា៖
«បើតាមស្តាប់ព័ត៌មាន បន្តបន្ទាប់មកទល់ពេលនេះ
ទាហានថៃ កាន់តែគគ្លើន បាញ់ផ្លោងមិនឈប់ មិនខ្វល់ពីកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស
នាថ្ងៃស្អែកនោះទេ ។ ជាចិត្តសាស្ត្រក្នុងពេលជាប់ដៃធ្វើសង្រ្គាម គឺ:
ទី១/ តំណមបង្ហាញភាពទន់ខ្សោយ យំស្រែក Drama បង្អើលនេះបង្អើលនោះ
បើទោះបីជាយើងខ្លាំងក៏គេគិតថាយើងចុះខ្សោយដែរ។ អ្នកដែលចង់ជួយយើងក៏គេទ្រឹងក្នុងការ take
side ចាំមើលបន្តិចទៀតសិនដែរ។
ទី២/ ឃ្លាំមើលដំណើរ ទឹកមុខរបស់ពួកយើង ( ដើរពើងខ្លួន
ឬដើរដូចកណ្តុរធ្លាក់ទឹក) គ្មានព្រលឹងនៅក្នុងខ្លួន។ល។
ទី៣/ ពួកនេះគិតថាយើងគ្មានអាវុធសំខាន់ក្នុងការតបតនោះទេ ។
ហេតុផលទាំង ៣នេះទើបពួកវាក្រឡុកយើងឥតឈប់ ។
ជាយោបល់ខ្ញុំវិញ, បញ្ឈប់សោកសៅ
ដើរស្វាហាប់ពើងខ្លួន ហើយបើចាំបាច់ព្រលែង អារបស់សំខាន់របស់យើង វាយលុកមិនឈប់
មិនឲ្យពួកវាសុីបាយ ងូតទឹកបាន ។ មិនយូរទេ ប្រហែលជាយើងរកឃើញ សន្តិភាពបានលឿន ជាងនេះ ។
សូមចូលរួមជាគំនិត»។
សូមរំលឹកថា មកដល់ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ
យោធាថៃ នៅតែបន្តប្រើប្រាស់យន្ដហោះចម្បាំងF16 បាញ់កាំភ្លើងធំ
ផ្សែងពុល និងគ្រាប់បែកចង្កោម ជាច្រើនសំដៅលើមូលដ្ឋាន ជនស៊ីវិលកម្ពុជា៕

Post a Comment