តិចឬច្រើនជាទឹកចិត្ត លោក ហ៊ួរ មិថុនាអភិបាលរងខេត្តកែប បង្ហាញសកម្មភាពដ៏គួរឲ្យកោតសរសើរ ចែករំលែកគ្រឿងឧបភោគដល់បងប្អូនកងទ័ពដែលកំពុងប្រយុទ្ធការពារបូរណៈភាពទឹកដី

ដោយ : ទ្រី ហៀន

ខេត្តកែប៖ លោក ហូរ មិថុនា អភិបាលរងនៃគណៈអភិបាលខេត្តកែប បានបង្ហាញនូវសកម្មភាពមនុស្សធម៌ និងការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់កងទ័ព ដោយបាននាំយកបង្គាក្រៀមជាង ៣០ គីឡូក្រាម ចែកជូនដល់វីរកងទ័ពដែលកំពុងបំពេញភារកិច្ចការពារជាតិ។

​យោងតាមប្រសាសន៍របស់លោកអភិបាលរងខេត្ត កាលពីថ្ងៃម្សិលមិញនេះ អំណោយជាគ្រឿងឧបភោគបរិភោគទាំងនេះត្រូវបានបែងចែកជាពីរចំណែក៖
ចំណែកទី១៖ ប្រគល់ជូនបងប្អូនវីរកងទ័ពនៅ ផ្នែកសឹករងខេត្តកែប
ចំណែកទី២៖ ត្រូវបានបញ្ជូនបន្តទៅកាន់ដៃបងប្អូនកងទ័ពជួរមុខ នៅ ទិសប្រាសាទព្រះវិហារ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីយ៉ាងស្វាហាប់។

​ក្នុងឱកាសនោះ លោក ហូរ មិថុនា បានបញ្ជាក់ថា ទោះបីជាអំណោយទាំងនេះមានចំនួនតិចក្តី ច្រើនក្តី ប៉ុន្តែវាគឺជាស្មារតីនៃការចូលរួមចំណែក និងការដឹងគុណចំពោះវីរបុរសកងទ័ពដែលបានលះបង់ដើម្បីបុព្វហេតុជាតិមាតុភូមិ។ លោកក៏បានឆ្លៀតឱកាសថ្លែងអំណរគុណដល់ "សន្តិភាព" ដែលធ្វើឱ្យយើងមានឱកាសបានចែករំលែក និងរស់នៅក្នុងភាពសុខសាន្តដូចសព្វថ្ងៃ៕










Powered by Blogger.