ខេត្ត៣របស់កម្ពុជា និងខេត្តដុងណាយ បើកកិច្ចប្រជុំកិច្ចស្តីពីសហប្រតិបត្តិការរក្សាសន្តិ​សុខ សណ្ដាប់ធ្នាប់នៅតាមតំបន់ព្រំដែន

 អត្ថបទ៖ ជឹម ទូច

ខេត្តមណ្ឌលគិរី ៖ ដោយអនុវត្តនូវ បទបញ្ជាដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០​២៥នេះ លោកឧត្តម​សេនីយ៍ត្រី អ៊ន ប៊ុន្នីរិទ្ធិ ស្នងការរងទទួលផែនការងារសន្តិសុខ តំណាងដ៏ខ្ពង់​ខ្ពស់ លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នង​ការ​នគរបាលខេត្តមណ្ឌលគិរី បានអញ្ជេីញដឹកនាំ ប្រតិភូអមដំណើរ ដេីម្បីចូលរួមក្នុងកិច្ចប្រជុំ កិច្ចសហប្រតិបត្តិការ រក្សាសន្តិ​សុខ សណ្ដាប់ធ្នាប់នៅតាមតំបន់ ព្រំដែនប្រចាំឆ្នាំ​២០​២៥ និងលើកទិសដៅកិច្ចសហប្រតិបត្តិការឆ្នាំ២០២៦ រវាងស្នងការដ្ឋាននគរ​បាលខេត្តទាំង៣ (ខេត្តមណ្ឌ​លគិរី ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ)នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនិងគណៈប្រតិ​ភូបញ្ជាការដ្ឋានកង​ទ័ពការពារព្រំដែនខេត្តដុងណាយ នៃសាធារ​ណរដ្ឋ សង្គមនិយម វៀតណាម។​

កិច្ចប្រជុំនេះ មានការអញ្ជេីញ​ចូលរួមពី លោក ឧត្តមសេនីយ៍ត្រី ឆាយ សុខា អនុប្រធាន នាយកដ្ឋាន ទទួលបន្ទុកកិច្ច​ការព្រំដែន កម្ពុជា-វៀតណាម នៃអគ្គស្នងការដ្ឋាន​នគរបាជាតិ លោកស្នងការរង លោកនាយការិយាល័យជំនាញ ព្រមទាំងប្រតិភូអមដំណើរ នៃស្នងការដ្ឋាននគរបាលខេត្តទាំង៣ ចំ​ណែកភាគីវៀតណាម ដឹកនាំដោយ លោកវរសេ​នីយ៍ឯក ង្វៀន អញឌឹក មេបញ្ជាការរងកងទ័ពការពារព្រំដែនខេត្តដុងណាយប្រធានប្រតិភូនៃ សាធារ​ណរដ្ឋសង្គម និយមវៀតណាម ។

ក្នុងកិច្ចប្រជុំនាពេលនោះផងដែរ ភាគីទាំងពីរបានឯកភាពគ្នាលើកំណត់ហេតុនៃកិច្ចប្រជុំ ស្ដីពីកិច្ចសហប្រ​តិបត្តិការ រក្សាសន្តិសុខ សណ្ដាប់​ធ្នាប់តាមតំបន់ព្រំដែនប្រចាំ ឆ្នាំ២០២៥ និងលើកទិសដៅកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៦ នៅប្រទេសវៀតណាមបានយ៉ាងជោគជ័យ និងស្ថិតក្នុងភាពស្និទ្ធស្នាលជាទីបំផុត ៕












Powered by Blogger.