ចិន គាំទ្រកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាន និងតួនាទីសំខាន់នៃក្រុមអ្នកសង្កេតការណ៍របស់ខ្លួន ក្នុងការត្រួតពិនិត្យបទឈប់បាញ់
បរទេស៖ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បេសកជនពិសេសរបស់ក្រសួងការបរទេសចិន (MFA) ទទួលបន្ទុកកិច្ចការអាស៊ី លោក ដេង ស៊ីជុន បានធ្វើដំណើរទស្សនកិច្ចការទូតមួយទៀតទៅកាន់កម្ពុជា និង ថៃ ដើម្បីសម្របសម្រួលជម្លោះព្រំដែននាពេលថ្មីៗនេះ។
នេះបើតាមអ្នកនាំពាក្យក្រសួងកិច្ចការបរទេសចិន
លោក Guo
Jiakun ចិនគាំទ្រកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាន
និងតួនាទីសំខាន់នៃក្រុមអ្នកសង្កេតការណ៍របស់ខ្លួនក្នុងការត្រួតពិនិត្យបទឈប់បាញ់។
ប្រទេសចិនមានឆន្ទៈបង្កើតលក្ខខណ្ឌ និងផ្តល់វេទិកាសម្រាប់ការសន្ទនា
និងការចរចារវាងភាគីទាំងពីរ។ សង្ឃឹមថា កម្ពុជា
និងថៃនឹងជួបគ្នាពាក់កណ្តាលផ្លូវ ខិតខំស្តារទំនុកចិត្តគ្នាទៅវិញទៅមក
និងកសាងសន្តិភាពតាមព្រំដែនឡើងវិញ៕

Post a Comment