លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នាំយកអំណោយរបស់សម្តេចធិបតី ជូនភរិយាយោធិនមួយរូបដែលកំពុងប្រយុទ្ធនៅសមរភូមិជួរមុខ ដែលកំពុងពពោះគ្រប់ខែ
ខេត្តកំពង់ឆ្នាំង៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ បាននាំយកអំណោយដ៏ថ្លៃថ្លាបំផុតប្រកបទៅដោយការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនប្អូនស្រី ថា ដាវី ជាភរិយាយោធិនមួយរូបដែលកំពុងប្រយុទ្ធនៅសមរភូមិជួរមុខ បានផ្ញើសារគោរពជូន លោកជំទាវបណ្ឌិត ដោយផ្ទាល់ សូមលោកជំទាវបណ្ឌិត ជួយមើលភរិយាមានផ្ទៃពោះជិតដល់ថ្ងៃសម្រាលបុត្រ រស់នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ក្នុងឱកាសជួបសំណេះសំណាលនេះដែរ
លោកជំទាវបណ្ឌិត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ
និងជូនពរដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន
ម៉ាណែត ជូនក្រុមគ្រួសារយោធិន ដោយសូមឱ្យមានសុខភាពល្អ មាំមួន ទាំងម្តាយទាំងកូន
និងមានសុវត្ថិភាពចំពោះស្វាមីជាយោធិនដែលកំពុងប្រយុទ្ធយ៉ាងអង់អាចការពារទឹកដីពីសត្រូវសៀមឈ្លានពាន
។
នេះហើយគឺជាទឹកចិត្តស្រឡាញ់
មេត្តា ករុណា ដែល រាជរដ្ឋាភិបាលមានចំពោះកងទ័ពគ្រប់ៗរូប ទោះនៅក្នុងកាលៈទេសៈណា
គ្រប់ពេលវេលា គ្រប់ទីកន្លែង រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន
ម៉ាណែត ជានាយករដ្ឋមន្ត្រី តែងតែបារម្ភ គិតគូរ និងយកចិត្តទុកដាក់បំផុតចំពោះសុខទុក្ខរបស់យោធិន
រួមទាំងក្រុមគ្រួសារយោធិនគ្រប់ៗរូប៕








Post a Comment