ពិធីព្យុហយាត្រា«ដើរដោយជើងទទេ ដើម្បីសន្តិភាព» ដើម្បីផ្ញើសារទៅកាន់សហគមន៍អន្តរជាតិថា កម្ពុជាគឺជាប្រទេសដែលគាំទ្រសន្តិភាព សេចក្តីថ្លៃថ្នូរ និងការពារជីវិតមនុស្ស
សៀមរាប÷នៅរសៀលថ្ងៃពុធ ៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ បងប្អូនប្រជាពលខ្មែររាប់រយនាក់ បានជួបជុំគ្នានៅមុខសួនច្បារជិតព្រះរាជដំណាក់ក្រុងសៀមរាប ដើម្បីចូលរួមក្នុងពិធី«ដើរដោយជើងទទេ ដើម្បីសន្តិភាព» ដែលជាដំណើរក្បួនសន្តិភាពដោយអហិង្សា ក្នុងបំណងផ្ញើសារដ៏សារទៅកាន់សហគមន៍អន្តរជាតិថា កម្ពុជា គឺជាប្រទេសដែលគាំទ្រសន្តិភាព សេចក្តីថ្លៃថ្នូរ និងការពារជីវិតមនុស្ស។
ពិធី«ដើរដោយជើងទទេ ដើម្បីសន្តិភាព» ខាងលើនេះ ក៏ជាការបង្ហាញនូវស្មារតីសាមគ្គីជាតិខ្មែរតែមួយ និងសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រទេសជាតិ និងប្រជាជន ហើយក្បួនយាត្រានេះក៏បង្ហាញជាសារធារណៈ នូវការឈឺចាប់ និងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអំពើឃោរឃៅរបស់ក្រុមយោធាថៃ និងសកម្មភាពឈ្លានពាន រំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា៕









Post a Comment