រដ្ឋមន្ត្រីសុខាភិបាល បន្តក្រើនរម្លឹកដល់មន្ត្រី បុគ្គលិក ឱ្យបន្តយកចិត្តទុកដាក់ពីសុខភាពរបស់ប្រជាជន និងវីរកងទ័ព ដែលជាអាទិភាពខ្ពស់បំផុត
ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសរម្លឹកជាថ្មីជូនដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកទាំងអស់ ត្រូវបន្តយកចិត្តទុក្ខដាក់ជាពិសេសេលើសុខភាពរបស់ប្រជាជន និងវីរកងទ័ព ដែលជាអាទិភាពខ្ពស់បំផុត នៅគ្រប់កាលៈទេសៈទាំងអស់។
ការថ្លែងយ៉ាងដូច្នេះឯកឧត្តមសាស្ត្រាចារ្យ
ក្នុងឱកាសចុះសួរសុខទុក្ខសហភាតរៈនៅតាមនាយកដ្ឋាន នៅថ្ងៃសុក្រ ទី២៦ ខែធ្នូ ឆ្នាំ២០២៥
នាទីស្តីការក្រសួងសុខាភិបាល។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលបាល
ក៏បានថ្លែងអំណរគុណដល់វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា ឆ្មប និងក្រុមថែទាំសុខភាពទាំងអស់
ដែលកំពុងគាំទ្រការបន្តបម្រើសេវាសង្គ្រោះព្យាបាលប្រជាជន និងវីរកងទ័ព
ជាមួយភាពក្លាហាន និងវិន័យខ្ពស់ក្នុងភារកិច្ចដោយឥតនឿយហត់៕







Post a Comment