រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ ដើម្បីតាមដាន ត្រួតពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការ និងអនុគណៈកម្មការទាំង៦ សម្រាប់ការរៀបចំសនិ្នបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦។

បន្ថែមពីនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ព្រមទាំងស្តាប់នូវរបាយការណ៍សង្ខេបអំពី ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងសំណូមពររបស់នាយកដ្ឋានជំនាញនៃអគ្គនាយកដ្ឋាន ចំណុះក្រសួងទេសចរណ៍។ កិច្ចប្រជុំបានធ្វើឡើង នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ នាទីស្ដីការក្រសួង។

ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់ លោករដ្ឋលេខាធិការប្រចាំការ និងលោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋាន ព្រមទាំងតំណាងមន្ទីរទេសចរណ៍រាជធានី ខេត្ត តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង Zoom meeting សរុប ១១៥នាក់៕









 

Powered by Blogger.