ប្រធានអាស៊ានឆ្នាំ២០២៦៖ ហ្វីលីពីនត្រៀមលក្ខណៈដើម្បីសម្របសម្រួលបញ្ហារវាងកម្ពុជា និងថៃ
គូឡាឡាំពួ៖ ក្រសួងការបរទេសហ្វីលីពីន នៅថ្ងៃចន្ទ ទី២២ ខែធ្នូ បាននិយាយហ្វីលីពីនបានត្រៀមលក្ខណៈដើម្បីធ្វើជាអ្នកសម្របសម្រួលរវាងកម្ពុជា និងថៃ នៅដែលទីក្រុងម៉ានីលកាន់តំណែង ជាប្រធានអាស៊ាននៅខែមករា ឆ្នាំ២០២៦។
តាមក្រសួងការបរទេសហ្វីលីពីន
បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ានបានជួបប្រជុំគ្នាកាលពីថ្ងៃចន្ទ
ក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី តបតាមការអញ្ជើញរបស់ម៉ាឡេស៊ីក្នុងនាមជាប្រធាន
អាស៊ានឆ្នាំ២០២៥ ដើម្បីពិភាក្សាអំពីស្ថានការណ៍ព្រំដែនរវាងកម្ពុជា និងថៃ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ
ក្រសួងការបរទេសហ្វីលីពីនបានគូសបញ្ជាក់ដូច្នេះថា «បន្ទាប់ពីកិច្ចពិភាក្សានៅថ្ងៃនេះ (ថ្ងៃចន្ទ)
ហ្វីលីពីនបាននិយាយថាខ្លួនបានត្រៀមលក្ខណៈដើម្បីទទួលតួនាទី
ជាអ្នកសម្របសម្រួលរវាងកម្ពុជា និងថៃ
នៅពេលដែលហ្វីលីពីនកាន់តំណែងជាប្រធានអាស៊ាននៅខែមករា ឆ្នាំ២០២៦»៕

Post a Comment