សហរដ្ឋអាមេរិក នឹងពន្លឿនការផ្តល់ទិដ្ឋាការធ្វើឱ្យអ្នកគាំទ្រ World Cup កាន់តែងាយស្រួល
អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានមានប្រសាសន៍កាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកនឹងពន្លឿនការផ្តល់ទិដ្ឋាការសម្រាប់អ្នកគាំទ្របរទេសជាមួយនឹងសំបុត្រចូលទស្សនាការប្រកួត FIFA World Cup 2026 ដែលនឹងមានទីក្រុងចំនួន ១១ត្រៀមរៀបចំការប្រកួតព្រឹត្តិការណ៍ ៤ឆ្នាំម្តងនេះ ។
ពីទីក្រុងវ៉ាស៊ីនតោន
នឹងបង្កើតប្រព័ន្ធកំណត់ពេលវេលាជាក់លាក់ សម្រាប់ការជួបសម្ភាសន៍ទិដ្ឋាការ
ដែលផ្តល់អាទិភាពដល់អ្នកគាំទ្របរទេស ដែលមកចូលរួមការប្រកួតទស្សនា FIFA
World Cup ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩
ខែកក្កដា ដោយមានសហម្ចាស់ផ្ទះរួមគ្នាជាមួយប្រទេសម៉ិកស៊ិក និងកាណាដា ជំនាន់ទី២៣ នេះ
ក្នុងទម្រង់លេងថ្មី ៤៨ក្រុម ។
លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅក្នុងការិយាល័យ
Oval Office ថា ភ្នាក់ងាររដ្ឋាភិបាលបានធ្វើការ
"ដើម្បីធានាថាអ្នកគាំទ្របាល់ទាត់មកពីជុំវិញពិភពលោកត្រូវបានត្រួតពិនិត្យយ៉ាងត្រឹមត្រូវ
និងអាចមកសហរដ្ឋអាមេរិកនៅរដូវក្តៅក្រោយបានយ៉ាងងាយស្រួល"។
លោក ដូណាល់ ត្រាំ បានឱ្យដឹងថា រដ្ឋបាលរបស់លោក
នឹងធ្វើការពន្លឿនការចេញទិដ្ឋាការសម្រាប់ប្រជាជននៅក្នុងប្រទេសភាគច្រើន
ដោយមានពេលវេលារង់ចាំឥឡូវនេះ គឺ ៦០ ថ្ងៃ ឬឱ្យតិចជាងនេះ។ ហើយព្រឹត្តិការណ៍ World
Cup អាចបង្កើតប្រាក់ចំណូលបាន ៣០ពាន់លានដុល្លារ
និងបង្កើតការងារចំនួន ២០០,០០០កន្លែង។
ជាមួយបញ្ហានេះ លោក Marco
Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក បានឱ្យដឹងបន្ថែមថា
ក្រសួងការបរទេសបានបន្ថែមមន្ត្រីកុងស៊ុលចំនួន ៤០០នាក់ ដើម្បីដំណើរការរៀបចំទិដ្ឋាការ
សហរដ្ឋអាមេរិកកំពុងផ្តល់ជូនការណាត់ជួបមានអាទិភាព
ដើម្បីឱ្យអ្នកគាំទ្រអាចបំពេញការសម្ភាសន៍របស់ពួកគេ និងបង្ហាញថាពួកគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
។
ក្នុងនោះផងដែរ នៅឯសេតវិមាន
ប្រធានគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA លោក Gianni
Infantino បាននិយាយថា មនុស្សពីប្រមាណ ៥ ទៅ ១០
លាននាក់នឹងមកសហរដ្ឋអាមេរិកសម្រាប់ការប្រកួត World Cup ខណៈសំបុត្រជាង
១លានសន្លឹក ក៏ត្រូវបានទិញរហូតមកដល់ពេលនេះដោយអ្នកគាំទ្រមកពី ២១២ប្រទេសលោកពិភពលោក ។
នៅក្នុងសេចក្តីថ្លែងការណ៍
ស្ថាប័នគ្រប់គ្រងបាល់ទាត់បានឱ្យដឹងថា
អ្នកកាន់សំបុត្រនឹងទទួលបានព័ត៌មានបន្ថែមអំពីការណាត់ជួបពិភាក្សាចំពោះទិដ្ឋាការអាទិភាពនៅដើមឆ្នាំ២០២៦
៕

Post a Comment