ក្រុមហ៊ុន TUI Group នឹងបន្តពង្រីកការវិនិយោគ និងចូលរួមគាំទ្រវិស័យទេសចរណ៍កម្ពុជាបន្ថែមទៀត
អង់គ្លេស៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយលោក Thomas Ellerbeck សមាជិកនៃគណៈកម្មាធិការប្រតិបត្តិ និងជានាយកក្រុមសាជីវកម្ម និងកិច្ចការទំនាក់ទំនងខាងក្រៅនៃក្រុមហ៊ុន TUI Group និងសហការី អំពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍បន្ថែមទៀតជាមួយក្រុមហ៊ុន។
ឆ្លៀតក្នុងឱកាសនោះ
រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា
បានថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានជឿទុកចិត្តលើរាជរដ្ឋាភិបាល
តាមរយៈការបោះទុនវិនិយោគលើការបង្កើតសណ្ឋាគារលំដាប់ផ្កាយ៥
ធំៗចំនួនពីររួចទៅហើយនៅកម្ពុជា គឺនៅខេត្តព្រះសីហនុ និងខេត្តសៀមរាប
ព្រមទាំងគម្រោងថ្មីៗ បន្ថែមទៀតដូចដែលបានលើកឡើងក្នុងជំនួបនាពេលនេះ។
ជាចុងក្រោយ រដ្ឋមន្ត្រី ហួត ហាក់
បានអញ្ជើញក្រុមហ៊ុន លោក Thomas Ellerbeck និងសហការី
មកទស្សនកិច្ចនៅកម្ពុជា
ដើម្បីពិនិត្យកាន់តែច្បាស់ពីសក្តានុពលទេសចរណ៍ដ៏សំបូរបែបរបស់កម្ពុជា ជាពិសេស
គឺសក្តានុពលនៅតំបន់អេកូទេសចរណ៍នាភាគឥសាន៕




Post a Comment