ត្រាំ បង្ហេីបពីលទ្ធភាពធ្វេីផែនការរំសាយអាវុធនុយក្លេអ៊ែរ ជាមួយចិន និងរុស្ស៉ី
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនាថ្ងៃពុធ ទី៦ ខែវិច្ឆិកាថា លោកប្រហែលជាអាចធ្វើផែនការមួយទាក់ទងនឹងការរំសាយអាវុធនុយក្លេអ៊ែរជាមួយប្រទេសចិន និងរុស្ស៉ី ដោយមិនផ្តល់ព័ត៌មានលម្អិត។
ការអត្ថាធិបាយរបស់លោក
ត្រាំ
ធ្វេីឡេីងបន្ទាប់ពីលោកបានបញ្ជាឱ្យយោធាអាមេរិកចាប់ផ្តើមធ្វេីតេស្តអាវុធនុយក្លេអ៊ែរឡេីងវិញកាលពីចុងខែតុលា
ដោយឈរលេីមូលដ្ឋានស្មេីភាពគ្នា ក្រោយផ្អាកអស់រយៈពេល ៣៣ឆ្នាំ។
អំឡុងសុន្ទរកថានៅឯវេទិកាធុរកិច្ចអាមេរិក
ក្នុងទីក្រុង Miami លោក ត្រាំ បានថ្លែងយ៉ាងដូច្នេះថា «យើងកែប្រែនុយក្លេអ៊ែររបស់យើងឡើងវិញ។ យើងជាមហាអំណាចនុយក្លេអ៊ែរលេខ ១
ដែលខ្ញុំក៏មិនចង់ទទួលយកដែរ ព្រោះវាគួរឱ្យរន្ធត់ណាស់»។ លោក
ត្រាំ បន្ថែមថា «រុស្ស៉ីស្ថិតនៅលេខរៀងទី ២
រីឯចិនជិតមកដល់លេខរៀងទី ៣ ប៉ុន្តែពួកគេនឹងអាចតាមទាន់យេីងក្នុងរយៈពេល ៤ឬ ៥ឆ្នាំទៀត។
យើងប្រហែលជាអាចធ្វេីផែនការដើម្បីរំសាយអាវុធនុយក្លេអ៊ែរ។
ចាំមេីលសិនតើវាដំណើរការឬអត់»៕ (Reuters)

Post a Comment