ព្រឹត្តិការណ៍ សម្លព្រុងបំពង់ឫស្សី របស់ជនជាតិដើមភាគតិច នឹងធ្វើឡើងនៅថ្ងៃបុណ្យអុំទូក
ខេត្តមណ្ឌលគិរី៖ រដ្ឋបាលខេត្តមណ្ឌលគិរី នឹងការរៀបចំព្រឹត្តការណ៍សម្លព្រុងបំពង់ឫស្សី ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅថ្ងៃ៤ វិច្ឆិកា ស្អែកនេះ។
សេចក្តីជូនដំណឹង
របស់រដ្ឋបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥បានឲ្យដឹងថា
ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យប្រពៃណីជាតិ និងបន្តរក្សាទំនៀមទម្លាប់ដ៏ល្អផូរផង់
របស់ខ្មែរដែលមានតាំងពីយូរលង់មកហើយ ក៏ដូចជាផ្តល់ឱកាសជូនប្រពលរដ្ឋ ភ្ញៀវទេសចរជាតិ
និងអន្តរជាតិ បានចូលរួមកម្សាន្តសប្បាយ រដ្ឋបាលខេត្តមណ្ឌលគិរី
នឹងរៀបចំពិធីតាំងបង្ហាញសម្លទ្រូង បំពង់ឫស្សី និង
តាំងបង្ហាញម្ហូបផ្សេងៗរបស់បងប្អូនជនជាតិដើមភាគតិច ។
ព្រឹត្តិការណ៍នេះ
ដើម្បីលើកស្ទួយនូវមុខម្ហូបរបស់បងប្អូនជនជាតិដើមភាគតិច ខេត្តមណ្ឌលគិរី
ព្រមទាំងជំរុញចលនាភ្ញៀវទេសចរណ៍នារដូវកាលបៃតងតំបន់ភូមិភាគឦសាន្ត ខេត្តមណ្ឌលគិរី
ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក
ដែលប្រារព្ធឡើងនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១៥រសៀល នៅទីតាំងសួនដំរីដែក
ក្រុងសែនមនោរម្យ ៕




Post a Comment