ភ្នំពេញ៖ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍
បានបណ្តុះបណ្តាលយុវជនក្រីក្រងាយរងគ្រោះ អ្នកជំនាញទេសចរណ៍
និងម្ចាស់អាជីវកម្មទេសចរណ៍សរុបចំនួន ១ ៣២២នាក់ (ស្រី ៨២៩នាក់) ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥ នៅតាមខេត្តគោលដៅគម្រោងទាំង ១២ទូទាំងប្រទេស
ក្រោមកិច្ចសហការជាមួយអង្គការ ស្វីសខនថាក់ តាមរយៈគម្រោងអភិវឌ្ឍន៍ជំនាញ (SDP)។
លទ្ធផលនេះបានបូកសរុបក្នុងកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងគម្រោង
ហូកា ប្រចាំឆមាសទី២ ឆ្នាំ២០២៥ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥
នៅមន្ទីរទេសចរណ៍ខេត្តពោធិសាត់។
ជាមួយគ្នានេះ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា សូមអរគុណដល់លោក
លោកស្រីប្រធានមន្ទីរទេសចរណ៍ខេត្តគោលដៅគម្រោង មន្ត្រីជំនាញ គ្រូបង្គោលហូកា
ភាគីពាក់ព័ន្ធ និងវិស័យឯកជនទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម
និងអនុវត្តផែនការសកម្មភាពប្រកបដោយប្រសិទ្ធភាព និងគុណភាព៕