កងរាជអាវុធហត្ថខេត្តតាកែវ ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត

អត្ថបទ៖ ទ្រី ហៀន

ខេត្តតាកែវ ៖ នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ និងលើកទិសដៅសប្ដាហ៍បន្ត ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យដែលពាក់ព័ន្ធ លោកស្រីប្រធានក្រុមការងារយេនឌ័រ និងមេបញ្ជាការរង កងអនុសេនាធំចល័ត។

លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការខេត្តបានផ្សព្វផ្សាយ និងណែនាំអំពី៖
*១- ធ្វើការបែងចែកភារកិច្ចទទួលខុសត្រូវជូនមេបញ្ជាការរងខេត្ត ទទួលជួយមេបញ្ជាការខេត្ត លើការងារតាមជំនាញនីមួយៗ
*២- ជំនាញត្រូវបន្តពង្រឹងសិក្ខាកាមដែលកំពុងហ្វឹកហ្វឺន ឱ្យយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រ
*៣- ជំនាញត្រូវបន្តធ្វើបច្ចុប្បន្នភាពវិទ្យុទាក់ទង ដើម្បីងាយស្រួលក្នុងការបំពេញភារកិច្ច
*៤- រៀបចំពិធីប្រជុំវាយតម្លៃការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើសប្រចាំខែតុលា និងលើកទិសដៅបន្តខែវិច្ចិកា ឆ្នាំ២០២៥
*៥- ត្រូវបន្តពង្រឹងកម្លាំងត្រៀមអន្តរាគមន៍ចំនុចខ្ពស់ រង់ចាំអនុវត្តបទបញ្ជា,ពង្រឹងកម្លាំងដែលមានភារកិច្ច ប្រចាំការលេខពិសេសទាន់ហេតុការណ៍(Hotline)២៤ម៉ោង/២៤ម៉ោង សម្រាប់ទទួលព័ត៌មាន រឺពាក្យបណ្តឹងពីបងប្អូនប្រជាពលរដ្ឋ,ពង្រឹងលើការអនុវត្តច្បាប់ សារាចរណែនាំផ្សេងៗ បំពេញតួនាទី ភារកិច្ចតាមឋានានុក្រម,បន្តអនុវត្តផែនការល្បាតចល័តក្នុងភូមិសាស្រ្ត ដើម្បីបង្ការ បង្រ្កាប រាល់បទល្មើស ពិសេស បទល្មើសគ្រឿងញៀន បង្ក្រាបក្មេងទំនើង បង្រ្កាបការជួញដូរមនុស្ស ល្បែងសុីសងខុសច្បាប់បទល្មើស OnlineScams, ការងារប្រចាំបញ្ជា,ប្រចាំការ,ប្រជុំជួរត្រួតពិនិត្យកម្លាំង និងគោរពទង់ជាតិ និងបន្តសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ៕









Powered by Blogger.