អណ្តើកយក្សសមុទ្រ (ល្មិច) ចំនួន ០២ក្បាល ត្រូវបានលែងចូលក្នុងសមុទ្រវិញ ក្រោយទទួលបានពីអ្នកនេសាទ
អត្ថបទ៖ ទ្រី ហៀន
ខេត្តកែប៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តកែប អមដំណើរដោយលោក ហ៊ួរ មិថុនា អភិបាលរងខេត្ត នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីលែងអណ្តើកយក្សសមុទ្រចំនួន ០២ក្បាល ដែលមានទម្ងន់សរុបជាង ៧០គីឡូក្រាមចូលទៅក្នុងសមុទ្រ បន្ទាប់ពីប្រជានេសាទបានប្រគល់ជូនខាងជំនាញខណ្ឌរដ្ឋបាលជលផលខេត្ត។បើតាមមន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តកែប បានឱ្យដឹងថា អណ្តើកសមុទ្រទាំងពីរក្បាល ទី១ញី មានទម្ងន់ ៦០គីឡូក្រាម មានបណ្ដោយប្រវែង ៧១សង់ទីម៉ែត្រ ទទឹងប្រវែង ៣៨សង់ទីម៉ែត្រ បានកឹបស្លាកមានលេខ KH 2088 និងទី២ ឈ្មោល មានទម្ងន់ ១៤គីឡួក្រាម បណ្ដោយប្រវែង ៥១សង់ទីម៉ែត្រ និងទទឹងប្រវែង ៤៨ សង់ទីម៉ែត្រ បានកឹបស្លាកមានលេខ KH 2089៕









Post a Comment