ឡានក្រុងបើកបុកបង្កាន់ដៃស្ពានធ្លាក់ចូលទឹក នៅស្រុកសន្ទុក ខេត្តកំពង់ធំ បណ្តាលឲ្យស្លាប់១៣នាក់ និងរបួស២៤នាក់
ខេត្តកំពង់ធំ៖ រថយន្ដក្រុងដឹកអ្នកដំណើរពេលយប់មួយគ្រឿង ផ្ទុកមនុស្ស៣៧នាក់ បានក្រឡាប់ធ្លាក់ចូលទឹកនៅវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ចំណុចស្ពានអូរប្រសាទ ភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។
មកទល់ព្រឹកនេះ
សមត្ថកិច្ចបានស្ទួចយកឡានចេញពីទឹក និងរកឃើញមនុស្សស្លាប់ចំនួន១៣នាក់ ស្រី៨នាក់
និងអ្នករបួស២៤នាក់។ ផ្អែកតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំហ៊ានដំបូង
គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីអ្នកបើកស្ថិតក្នុងស្ថានភាពងងុយដេក។
ដោយឡែក
សាកសពក្រោយស្រង់ពីទឹកសមត្ថកិច្ចបានយកទៅតម្កល់នៅវត្តកកោះ ឃុំកកោះ ស្រុកសន្ទុក
ដើម្បីស្រាវជ្រាវរកអត្តសញ្ញាណ និងក្រុមគ្រួសារ៕





Post a Comment