រដ្ឋបាលក្រុងកែប និងមន្ទីរទេសចរណ៍ខេត្ត កោះហៅលោកស្រី ឆោម គឹមធើយ អាជីវករលក់ដូរនៅឆ្នេរកែបទៅបំភ្លឺ និងធ្វើកិច្ចសន្យា

ខេត្តកែប៖ នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋបាលក្រុងកែប បានចេញសេចក្តីបំភ្លឺដោយបញ្ជាក់ថា “អាជ្ញាធរក្រុង សហការជាមួយមន្ទីរទេសចរណ៍ខេត្តកែប បានអញ្ជើញលោកស្រី ឆោម គឹមធើយ ជាអាជីវករលក់ដូរនៅឆ្នេរកែប មកសាកសួរបនហទាប់ពៅផ្ទុះរឿងយកថ្លៃកញ្ចុះ ៥០ដុល្លារ។

លោកស្រី ឆោម គឹមធើយ បានបញ្ជាក់ប្រាប់អាជ្ញាធរថា គាត់បាននិយាយប្រាប់ភ្ញៀវឱ្យទៅចតនៅចំណតផ្សេង ចំពោះតំលៃតូបជួលមួយ៥០ដុល្លារ ដោយលោកស្រីបានទទួលស្គាល់ថា បានជម្រាបដល់ភ្ញៀវក្នុងតំលៃនេះពិតប្រាកមែន ក្នុងតម្លៃចចារ ប៉ុន្តែបើគាត់ទិញម្ហូបចាប់ពី៤ មុខឡើងទៅ គឺមិនគិតថ្លៃតូបឡើយ”។

ក្នុងសេចក្តីបំភ្លឺបានបន្ថែមថា “ចំពោះករណីនេះលោកស្រី ឆោម គឹមធើយ បានឯកភាពតាមការណែនាំរបស់អាជ្ញាធរក្រុង និងមន្ទីរទេសចរណ៍ខេត្តកែប ដោយយល់ព្រមធ្វើកិច្ចសន្យាចំនួន ០៤ចំណុច បញ្ឈប់រាល់សកម្មភាពទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរ៖
 
១-មិនឆ្លៀតឱកាសដំឡើងថ្លៃឡើយ ពិសេសថ្ងៃបុណ្យជាតិ និងអន្តរជាតិផ្សេងៗ ២-រក្សាចំណតរថយន្តជាចំណតសាធារណៈ
៣-មានបញ្ជីរាយមុខម្ហូប វិក្កយបត្រ ឈ្មោះទីតាំង និងលេខទូរសព្ទទំទាក់ទំនងឲ្យបានត្រឹមត្រូវ
៤-ចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថាន។”









Powered by Blogger.