លោក ហ៊ួរ មិថុនា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិតាមប្រព័ន្ធ Zoom

 អត្ថបទ៖ ទ្រី ហៀន

ខេត្តកែប៖ ព្រឹកថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ ២០២៥​ លោក ហ៊ួរ មិថុនា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការថ្នាក់ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ ថ្នាក់ខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តកែប បានដឹកនាំសមាសភាព គណៈកម្មាធិការចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដើម្បីត្រួតពិនិត្យ ការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលតាមប្រព័ន្ធ Video Zoom នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត​ ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មាធិការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ៕










Powered by Blogger.