ប្រមុខ UN ព្រមានថា ការឡើងកម្តៅផែនដី កំពុងធ្វើឱ្យភពផែនដីប្រឈមនឹងគ្រោះមហន្តរាយ

ហ្សឺណែវ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស (Antonio Guterres) បានព្រមាននៅថ្ងៃពុធថា ការឡើងកម្តៅផែនដីកំពុងធ្វើឱ្យភពផែនដីប្រឈមនឹងគ្រោះមហន្តរាយ ហើយបានជំរុញឱ្យបណ្តាប្រទេសនានា អនុវត្តប្រព័ន្ធព្រមានអំពីគ្រោះមហន្តរាយ ដើម្បីការពារប្រជាជនពីអាកាសធាតុធ្ងន់ធ្ងរ។

សុន្ទរកថារបស់លោក ហ្គូតឺរ៉េស ត្រូវបានធ្វើឡើងនៅក្នុងសន្និសីទវិសាមញ្ញមួយនៅទីក្រុងហ្សឺណែវ ដើម្បីប្រារព្ធខួបលើកទី៧៥ នៃអង្គការឧតុនិយមពិភពលោករបស់អង្គការសហប្រជាជាតិ។

ថ្លែងទៅកាន់គណៈប្រតិភូ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ ឆ្នាំនីមួយៗគឺក្តៅជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ។ កម្តៅមហាសមុទ្រកំពុងបំបែកកំណត់ត្រា ស្របពេលដែលវាកំពុងបំផ្លាញប្រព័ន្ធអេកូឡូស៊ី។ ហើយគ្មានប្រទេសណាអាចគេចផុតពីអគ្គិភ័យ ទឹកជំនន់ ព្យុះ និងរលកកម្តៅឡើយ»



 

Powered by Blogger.