បរទេស៖ តាមស្ថិតិនៃរដ្ឋបាលជាតិភាពយន្តចិនឱ្យដឹងថា ទំហំលក់សំបុត្រភាពយន្តក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃថ្ងៃបុណ្យជាតិចិនឆ្នាំ២០២៥មានចំនួន១ពាន់៨៣៥លានយាន់ប្រាក់ចិន មានទស្សនិកជនចំនួន៥០លាន៧ម៉ឺននាក់ ហើយការចាក់បញ្ចាំងភាពយន្តមានចំនួន៣លាន១សែន៤ម៉ឺន៦ពាន់៦រយលើក ដែលកើនឡើង១២,៨២ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ក្នុងនោះ ទំហំលក់សំបុត្រភាពយន្តផលិតនៅចិនត្រូវជា៩៨,៩៣ភាគរយ ។ ភាពយន្តដែលស្ថិតក្នុងលេខរៀងនាំមុខទាំង៥គឺ ភាពយន្តរឿង «The Volunteers: Peace at Last» រឿង«៧៣១» រឿង «Assassin in Red 2» រឿង «Row to Win» និងរឿង «Sound of Silence»។
គិតមកទល់ថ្ងៃទី៨ខែតុលា ទំហំលក់សំបុត្រភាពយន្តសរុបពេញមួយឆ្នាំបានឡើងដល់៤ម៉ឺន៣ពាន់៧៨៩លាន យាន់ប្រាក់ចិន ដែលកើនឡើង១៨,៩៨ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ហើយច្រើនជាងទំហំលក់សំបុត្រភាពយន្តសរុបពេញមួយឆ្នាំនៃឆ្នាំ២០២៤ចំនួន១ពាន់២៨៧លានយាន់ប្រាក់ចិន ៕
