បរទេស៖ Cristiano Ronaldo បានក្លាយជាកីឡាករបាល់ទាត់ដំបូងគេ ដែលក្លាយជាមហាសេដ្ឋីប្រាក់ពាន់លាន។ នេះបើយោងតាមការចេញផ្សាយដោយ BBC ដកស្រង់ពី Bloomberg។
Bloomberg Billionaires Index ដែលបានធ្វើការស្រាវជ្រាវទៅលើទ្រព្យសម្បត្តិមហាសេដ្ឋីនៅជុំវិញពិភពលោក
បានរកឃើញថា ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ និងក្លឹប Al-Nassr ខាងលើនេះមានទ្រព្យកើនដល់ពាន់លានដុល្លារជាលើកដំបូង។
ដោយផ្អែកតាមការគណនានៃប្រាក់ចំណូលដែលបានពីការលេងបាល់
ការវិនិយោគ និងការលក់កម្មសិទ្ធិបញ្ញាផ្សេងៗនោះ បានធ្វើឱ្យ Ronaldo
មានទ្រព្យសម្បតិ្តកើនដល់ទៅ ១.៤ពាន់លានដុល្លារ គិតត្រឹមពេលនេះ។
ប្រភពពី Bloomberg ដដែលបានបញ្ជាក់ថា
Ronaldo រកបានច្រើនជាង
៥៥០លានដុល្លារសម្រាប់ប្រាក់ខែរបស់លោកនៅចន្លោះឆ្នាំ២០០២ និងឆ្នាំ២០២៣
នៅពេលដែលតារាឆ្នើមរបស់អាហ្សង់ទីន និងក្លឹប Inter Miami គឺ Lionel
Messi ដែលធ្លាប់ជាគូប្រជែងរបស់ Ronaldo កាលលេងជុំគ្នានៅអេស្ប៉ាញ
រកបានច្រើនជាង ៦០០លានដុល្លារឯណោះ៕
