អាជ្ញាធរជាតិអប្សរាបានប្រកាសស្តីពី ការដាក់ឱ្យដំណើរការខ្សែទស្សនាថ្មីនៅប្រាសាទមួយចំនួន នៃរមណីយដ្ឋានអង្គរ

សៀមរាប÷ អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ- អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណរដ្ឋទាំងអស់ជ្រាប់ថា ក្នុងគោលដៅផ្តល់នូវបទពិសោធន៍ទស្សនាថ្មីៗឱ្យកាន់តែសម្បូរបែបជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ក៏ដូចជាក្នុងគោលបំណងដើម្បីលើកតម្កើងតម្លៃលេចធ្លោជាសកលនៃរម្មណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបានរៀបចំខ្សែរទស្សនាថ្មីនៅតាមទីតាំងប្រាសាទមួយចំនួនដូចជា÷

ទី១/ ប្រាសាទអង្គរវត្ដ (ខ្សែទស្សនាមានចំនួន ០៣ ជម្រើស)
ទី២/ ប្រាសាទតាព្រហ្ម (ខ្សែទស្សនាចំនួន ០២ ជម្រើស)
ទី៣/ ប្រាសាទបន្ទាយស្រី (ខ្សែទស្សនាចំនួន ០២ ជម្រើស)
ទី៤/ ប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទ (ខ្សែទស្សនាចំនួន ០២ ជម្រើស)
ទី៥/ ប្រាសាទនាគព័ន្ធ (ខ្សែទស្សនាចំនួន ០៣ ជម្រើស)
ទី៦/ ប្រាសាទភ្នំក្រោម (ខ្សែទស្សនារយៈពេល ៣០នាទី)







Powered by Blogger.