10/16/2025

អ៊ីស្រាអែល ព្រមានធ្វើសង្រ្គាមឡើងវិញ បើហាម៉ាស មិនគោរពបទឈប់បាញ់ហ្កាហ្សា

ហ៊្សេរុយសាឡិម៖ រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល បានគំរាមថានឹងបើកការវាយប្រហារឡើងវិញ ប្រសិនបើក្រុមហាម៉ាស មិនស្មោះត្រង់នឹងលក្ខខណ្ឌនៃបទឈប់បាញ់ សម្របសម្រួលដោយសហរដ្ឋអាមេរិក និងដែលបានផ្អាកសង្រ្គាមក្នុងតំបន់ហ្កាហ្សា។

សេចក្តីថ្លែងការណ៍ពីការិយាល័យរដ្ឋមន្រ្តីការពារជាតិ លោក Israel Katz កើតមានឡើង បន្ទាប់ពីហាម៉ាសបានប្រគល់សាកសពចំណាប់ខ្មាំងពីរនាក់មកឱ្យអ៊ីស្រាអែលបន្ថែមលើការប្រគល់ពីមុន ហើយនិយាយថា ខ្លួនមិនអាចយកសាកសពបន្ថែមទៀត ចេញពីទីតាំងបែកបាក់នៅហ្កាហ្សា ដោយគ្មានសម្ភារបច្ចេកទេសបានទេ។

គិតចាប់តាំងពីថ្ងៃចន្ទដើមសប្តាហ៍ ក្រោមការព្រមព្រៀងឈប់បាញ់គ្នា ដែលប្រកាសដោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ក្រុមហាម៉ាស បានប្រគល់ចំណាប់ខ្មាំងមានជីវិតចំនួន ២០នាក់មកឱ្យអ៊ីស្រាអែល ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនជិត ២ ០០០នាក់ ចេញពីពន្ធនាគាររបស់អ៊ីស្រាអែល។ ក្រោយមក ហាម៉ាសបានប្រគល់សាកសពចំណាប់ខ្មាំងចំនួន ២៨នាក់ ដែលក្នុងនោះមាន ៨នាក់ អ៊ីស្រាអែលថា មិនមែនជាចំណាប់ខ្មាំងរបស់ខ្លួនឡើយ៕ (ប្រភព៖ AFP)