សហរដ្ឋអាមេរិក និងជប៉ុន ចុះកិច្ចព្រមព្រៀងស្ដីពីការធានាការផ្គត់ផ្គង់រ៉ែកម្រ
តូក្យូ៖ សេតវិមាននៅថ្ងៃអង្គារ ទី២៨ ខែតុលា បានឱ្យដឹងថាសហរដ្ឋអាមេរិក និងជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្ដីពីការធានាការផ្គត់ផ្គង់រ៉ែសំខាន់ៗ និងរ៉ែកម្រ អំឡុងដំណើរទស្សនកិច្ចរបស់ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទៅកាន់ទីក្រុងតូក្យូដែលជាដំណើរទស្សនកិច្ចជើងទី២របស់លោកក្នុងតំបន់អាស៊ី ក្រោយចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី។
ក្នុងសេចក្ដីថ្លែងការណ៍មួយ
សេតវិមានបានបញ្ជាក់ទៀតថាកម្មវត្ថុនៃកិច្ចព្រមព្រៀងខាងលើ
នោះគឺដើម្បីជួយដល់ប្រទេសទាំង២ ក្នុងការសម្រេចឱ្យបាននូវភាពធន់
និងសន្តិសុខនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗ និងរ៉ែកម្រ។ ក្នុងនោះសហរដ្ឋអាមេរិក
និងជប៉ុន នឹងចូលរួមក្នុងគម្រោងរួមគ្នា
ក៏ដូចជាធ្វើកិច្ចសហប្រតិបត្តិការតាមរយៈការប្រើប្រាស់គោលនយោបាយសេដ្ឋកិច្ច
និងការសម្របសម្រួលការវិនិយោគដើម្បីជំរុញ ការអភិវឌ្ឍការធ្វើពិពិធកម្ម
និងដោះស្រាយគម្លាតនៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗ និងរ៉ែកម្រ។
មិនតែប៉ុណ្ណោះ ប្រទេសទាំង២ក៏មានបំណងកៀងគរការគាំទ្រពីរដ្ឋាភិបាល និងវិស័យឯកជនផងដែរ៕ (ប្រភព៖ AFP)

Post a Comment